**ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤**ព្រះ​ករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យគណៈរដ្ឋមន្រ្តីទាំងមូល រួមគ្នាការពារព្រៃឈើ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកម្លាំង និងត្រួតពិនិត្យគោលដៅការពារសន្តិសុខ**ក្រសួងអប់រំ ជូនដំណឹង ពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីមានជាង២ម៉ឺននាក់**ឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញសមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព**សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន**អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ**រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”**ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨១ កងពលតូចអន្តរាគមន៍លេខ១២៨**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា**លោក Boris Johnson៖ ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ផ្តល់​កងទ័ព​ដល់​ក្រុង​គៀវ ប្រសិនបើ​អាមេរិក​កាត់​ជំនួយ​**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ស្លាប់៣នាក់ របួសធ្ងន់៣នាក់ ក្នុងថ្ងៃតែមួយដោយគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ មនុស្ស៣នាក់ បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីដោយឡែកពីគ្នា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ។

ករណីទី៖ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០៦ ខាងលិចភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រវាងរថយន្តធុនធំនិងម៉ូតូ បណ្តាលឲ្យ០២នាក់ប្តី ប្រពន្ធស្លាប់ នៅនឹងកន្លែងកើតហេតុ កូនអាយុ០៧ឆ្នាំរបួសធ្ងន់ ។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់មាន៖ ១/-ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាប្តី ,២/-ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំជាប្រពន្ធ,៣/-ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំ ជាកូនរងរបួសធ្ងន់ ។ជនរងគ្រោះទាំង០៣រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធនិងូនតូច បានជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមពាក់ស្លាកលេខបាត់ដំបងAO.6766 មកពីខវាស់ដីនៅខេត្តព្រះវិហារត្រឡប់ទៅខេត្តប៉ៃលិនវិញ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណពុចកើតហេតុ មានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះជិៈម៉ូតូបុកពេញទំហឹងបណ្តាលដួលលើទ្រូងផ្លូវស្របពេលនោះមានរថយន្តធុនធំហ៊ីយ៉ានដាយ០១គ្រឿងពាក់ស្លាកលេខភ្នំពេញ3C.1460និងរ៉ឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ4A.3008 ដែលបើកបរស្របទិសគ្នាជាន់កិនបណ្តាលស្លាប់ភ្លាម២នាក់ប្តីនិងប្រពន្ធនិងកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកុមារខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីទី២៖ នៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ២០២៣ វេលាម៉ោង០២និង១០នាទីរសៀល នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តដុងអារ័ញ្ញ  ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះកើតឡើងរវាងរថយន្តប្រភេទ៧កៅអី(Alphat) បុករះម៉ូតូ០២គ្រឿង ស្លាប់០១នាក់ របួសធ្ងន់០២នាក់ ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តប្រភេទ៧កៅអី(Alphat)០១គ្រឿងបើកបរពីលិចទៅកើតបានបុកម៉ូតូ០១គ្រឿងពាក់ស្លាកលេខ ប.មានជ័យ 1K-3024 បើកឆ្លងផ្លូវពីជើងបត់ទៅកើតហើយរថយន្តក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ប.មានជ័យ 1S-8232។

នគរបាលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាកហុងដាទ្រីម ពណ៏ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ប.មានជ័យ 1S-8232 ០១-ឈ្មោះ អ៊ុយ វៀត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូ ឆ្លងផ្លូវនោះ(ស្លាប់នៅនឹងកន្លែងកើតហេតុ)មានពាក់មួកសុវត្ថិភាពនិងអ្នកបើកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាទ្រីម ពណ៏ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ប.មានជ័យ 1K-3024 ឈ្មោះ ប៉ាល់ បូឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូ (រងរបួសធ្ងន់)មានពាក់មួកសុវត្ថិភាព អ្នករួមដំណើរម្នាក់ឈ្មោះ យី ស្រីនាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសន្ដិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(រងរបួសធ្ងន់) ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្តឈ្មោះ ម៉ែន តិកលាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្តរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ឃាត់ប្រគល់អោយសមត្ថកិច្ចនាំយកមកសាកសួរបំភ្លឺ ៕

អត្ថបទដែលជាប់ទាក់ទង