**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ ម៉ែន សំអន៖ ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា នាររសៀលថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយស្រ្តី​ ជាថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ​នៅទូទាំងប្រទេស​ ដែលមានសមាជិកចូលរួមចំនួន​ សរុប​ ២៨៧នាក់​ និង អបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅវិមាន ៧មករា ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក ពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្តម លោក ជំទាវសមាជិកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាន កោតសសើរដល់ស្រ្តីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ​ ដែលបានបំពេញការងារបានយ៉ាងល្អ និងទទួលបានគួរជាទីមោទនៈ​។ តាមរយៈ​ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ក៏ដូចជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​ សង្កាត់អណាត្តិទី៥​ ដោយទទួលបានការគាទ្រំសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស​។ ជ័យជម្នះដ៏ត្រចះត្រចង់នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។​ ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ​ ក៏មានវត្តមាន​ របស់លោកស្រ្តីជាមេឃុំ​ ៥អាណតិ​ ចំនួន​ ៩រូប​ បានចូលរួមផងដែរ​ តាមរយ:​ ការបំពេញការងារក្នុង​ ៥អាណត្តិនេះក៏បានបង្ហាញថា​ ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល​ រួមមាន​ ៖
១.​ លោកស្រី​ ប្រាក់​ ម៉ាលី
២.​ លោកស្រី​ តៅ​ មន្ថា​
៣.​ លោកស្រី​ ប៉ែន​ អ៉ិន​
៤.​ លោកស្រី​ ទេព​ សោមុន្នី
៥.​ លោកស្រី​ ឮ​ ចិន្តា
៦.​ លោកស្រី​ ហៀង​ សុផល
៧.​ លោកស្រី​ សោម​ សុខុម
៨.​ លោកស្រី​ ឌុច​ ម៉ាលីន
៩.​ លោកស្រី​ តាំង​ គឹមឆេង

លោកជំទាវបានអំពាវនាវឲ្យស្រ្តីទាំងអស់គ្នាត្រូវ​ ៖
១.​ រួមគ្នាថែរក្សាសមិទ្ធិផលសន្តិភាព​ និងសមិទ្ធិផល​៧មករា​ ដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះឲ្យបាន​ ដេីម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ​
២.​ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលរបស់គណបក្សសម្រេចបាន
៣.​ ត្រូវធ្វេីអំពេីល្អ​ និងបម្រេីសេវាសាធារណ:ឲ្យបានល្អ​ជូនប្រជាពលរដ្ឋ
៤.​ មិនត្រូវសប្បាយនឹងសន្តិភាព​ ហេីយភ្លេចថែរក្សាសន្តិភាពនោះទេ​ ។

ជាចុងក្រោយលោកជំទាវក៏បានឧបត្ថម្ភដល់​ ស្រ្តីចំនួន​ ១៨៨នាក់​ ជាប្រធានក្រុមប្រឹក្សាស្រុក​ អភិបាលស្រុក​ មេឃុំ​ ចៅសង្កាត់ក្នុងម្នាក់ៗទទួលបានថវិកា​ ១០ម៉ឺនរៀល​ និងក្រណាត់ប៉ាក់​ ១ដុំ​ ចំណែកឯស្រ្តី​ ៩៩នាក់ទៀត​ បានទទួលក្រណាត់ប៉ាក់១ដុំ​ ៕

អត្ថបទដែលជាប់ទាក់ទង