**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស៊ីម៉ងត៍ គ្រឿងឧបភោគបរិភោគ និងថវិកា ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃនៅវត្តឥន្ទកុមារ ក្នុងស្រុកកំពង់ស្វាយ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣បានដឹកនាំសហការី នាំយកស៊ីម៉ងត៍ចំនួន ៣តោន អង្ករចំនួន ១២៥ គីឡូក្រាម មីជាតិចំនួន៥កេស ទឹកត្រីចំនួន៥យួរ ទឹកស៊ីអ៊ីវចំនួន៥យួរ ត្រីខចំនួន៥យួរ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃនៅវត្តឥន្ទកុមារ ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះតេជគុណ យាន ស្រេង ព្រះគ្រូចៅអធិការវត្តឥន្ទកុមារបានមានសង្ឃដីកាថា កន្លងមកនេះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានជួយឧបត្ថម្ភស៊ីម៉ងត៍ចំនួន៤ តោនរួចមកហើយ ក្នុងការកសាងរបងនិងក្លោងទ្វារវត្តនៅទិសខាងកើតនិងទេយ្យទានមួយចំនួន តែបច្ចុប្បន្ននេះនៅមានការខ្វះខាតមិនទាន់បានបញ្ចប់នៅការសាងសង់នៅឡើយ ហើយបច្ចុប្បន្ននេះព្រះសង្ឃក៏មានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ និង បានជួយដោះស្រាយដល់ការលំបាកខ្វះខាតជីវភាពរបស់ក្រុមជាងសំណង់ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកខ្វះខាតនេះ ឯកឧត្តមបាននាំយកស៊ីម៉ងត៍ចំនួន៣តោនបន្ថែមទៀត និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី ដើម្បីជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងដំណើរការសាងសង់របងនិងក្លោងទ្វារវត្ត។ ព្រមជាមួយនោះក៏បាននាំយកនូវទេយ្យទានមានគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃនៅក្នុងទីអារាមវត្តឥន្ទកុមារនេះ។

ព្រះតេជគណ យាន ស្រេង ព្រះគ្រូចៅអធិការវត្តបានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវតាមរយៈឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសហការី ដែលតែងតែបានផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ជួយដល់ព្រះសង្ឃ អតីតយុទ្ធជននិងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ពិសេសបានជួយឧបត្ថម្ភជាច្រើនលើករួចមកហើយ នៅទីអារាមវត្តឥន្ទកុមារនេះ និងសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង