ឧត្តមសេនីយ៍ឯក កឹង ឃន ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបចេ្ចកទេស ដើម្បីរៀបចំពិធីបុណ្យឆ្លងមហាចេតិយ ពិធីប្រារព្ធខួបលើកទី៤៥
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ នសព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបចេ្ចកទេស ដើម្បីរៀបចំពិធីបុណ្យឆ្លងមហាចេតិយ ពិធីប្រារព្ធខួបលើកទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រោ្គះជាតិកម្ពុជា និងខួបលើកទី៤៦ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុក ពត (២០ មិថុនា ១៩៧៩-២០ មិថុនា ២០២៣) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធផងដែរ ៕