**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារ “វត្តពុទ្ធោអរហំ” ហៅ “វត្តភ្នំដី”


ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារ “វត្តពុទ្ធោអរហំ” ហៅ “វត្តភ្នំដី” ស្ថិតក្នុងភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសពិធីសម្ពោធនេះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានរំលឹកថាក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំដ៏ជាញជ័យរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិត្រូវបានរំដោះ ប្រជាពលរដ្ឋរួចចាកផុតពីទុក្ខវេទនា បន្តិចម្តងៗប្រទេស ជាតិបានអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយមោទកភាព ជំនឿ និងសាសនាត្រូវបានរស់រាន មានជីវិតឡើងវិញផងដែរ ហើយបច្ចុប្បន្នវិស័យសាសនា ពិសេសព្រះពុទ្ធសាសនា គឺមានការរីកចម្រើនខ្លាំង ទីអារាមស្ថាននានាត្រូវបានកសាងរីកដុះដាល ក្រោមការជួយឧបត្ថម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋជាពុទ្ធសាសនិក ក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ដែល បានធ្វើឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងវឌ្ឍនភាពគ្រប់វិស័យ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថារហូតមកទល់បច្ចុប្បន្ននេះ វិស័យពុទ្ធចក្របានដើរតួនាទីយ៉ាងសំខាន់សម្រាប់បំរើ ឱ្យសាធារណជន ជាមណ្ឌលមនុស្សចាស់ ក្មេងកំព្រា និងជាឃ្លាំងបណ្ដុះគំនិត អប់រំសីលធម៌ សង្គមដល់គ្រប់ស្រទាប់មហាជន ជាពិសេសយុវជនដ៏មានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួម គ្នាថែរក្សាសមិទ្ធផលដែលមានហើយ ព្រោះវាជាសមិទ្ធផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ធ្វើយ៉ាងណារក្សាឱ្យការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក្រោមទិសស្លោក “រក្សាចាស់ បង្កើនថ្មីជាជំហាន តាមលទ្ធភាព និងធនធានដែលមាន” ដែលរាប់ទុកជាសម្បត្តិក្នុង ជាតិនេះ និងជាកុសល្យផលបុណ្យនាអនាគតជាតិ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានយកឱកាសដ៏ថ្លៃថ្លានេះ “អរគុណសន្តិភាព និងសូមអរគុណ សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឲ្យមានសន្តិភាព” ហើយប្តេជ្ញារួមគ្នារក្សាការពារសន្និភាព នេះឲ្យបានជាដាច់ខាត ពិសេសប្ដេជ្ញាចិត្តគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គ មគ្គុទេសន៍ដ៏ឆ្នើមបំផុតដែលបាននាំមកជូនជាតិមាតុភូមិនូវសន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកបច្ច័យចំនួន ៥លានរៀល សម្រាប់ចូលកសាង ចែកជូនយាយជីតាជីចំនួន ១០០នាក់ ក្នុងមួយនាក់ទទួលបានក្រណាត់សមួយដុំ និងថវិកា៥ពាន់រៀល, លោកគ្រូអ្នកគ្រូចំនួន ២០នាក់ ក្នុងមួយនាក់ទទួលបានថវិកា៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងមួយនាក់ទទួលបានសៀវភៅ៣ក្បាល ប៉ិច២ដើម និងថវិកា៥ពាន់រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង