អគ្គនាយកដ្ឋានពន្ធដារ បានផាកពិន័យយានយន្ត៨.៥៣៧គ្រឿង ដែលមិនបានបង់ពន្ធផ្លូវ ឆ្នាំ២០២២ បានប្រាក់ពិន័យ ១.៥២លានដុល្លារ
ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ច បានធ្វើការផាកពិន័យយានយន្ត៨,៥៣៧ គ្រឿង ដែលមិនបានប្រកាសបង់ពន្ធ ជាមួយនឹងប្រាក់ពិន័យ ១,៥២លានដុល្លារ។