**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច 

ភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ចំណេះដឹងជំនាញ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹៈក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិនិងក្នុងតំបន់ហើយរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងងាយរងគ្រោះ។

ឯកឧត្តមកិត្តិបណ្ឌិត បានថ្លែងដូច្នេះខណៈ អញ្ជើញរួមគ្នា ជាមួយស្រ្តីស្រុកកណ្ដាលស្ទឹង១៨ឃុំនិងស្រ្តីបញ្ជាការដ្ឋានអង្គរក្ស ជាង១ពាន់នាក់ ក្នុងឱកាសអបអសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” នារសៀលថ្ងៃទី៦ ខែមិនា នៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចំពោះការងារបញ្រ្ជាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លៀនល្បឿននៃកិច្ចអភិវឌ្ឍន៍ជាតិជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ថា  រាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថលការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំនិងចំណេះដឹងនិងជំនាញផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ការច្នៃប្រឌិត និងគណិតវិទ្យា។

ឯកឧត្តមកិត្តិបណ្ឌិត បានជម្រុញឱ្យស្រ្តីត្រូវតែបង្កើនភាពក្លាហាន ខណៈប្រមុខរាជរដ្ឋាភិបាលបានជម្រុញស្រ្តីជាថ្នាក់ដឹកនាំនៅក្នុងក្រសួង ស្ថាប័ន អង្គភាព ទូទាំងប្រទេសឱ្យស្រ្តីត្រូវអភិវឌ្ឍសមត្ថភាព ហ៊ានទទួលខុសត្រូវរួមចំណែកការកសាងសេដ្ឋកិច្ចសង្គម និងការលើកតម្កើងស្រ្តីនៅក្នុងស្រុកកណ្ដាលស្ទឹង១៨ឃុំនិងស្រ្តីបញ្ជាការដ្ឋានអង្គរក្សដើម្បីកាត់បន្ថយអំពើហឹង្សានៅក្នុងគ្រួសារនិងនៅក្នុងសង្គមជាតិ។

ឯកឧត្តមកិត្តិបណ្ឌិត បានលើកឡើងថា ប្រសិនបើប្រទេសជាតិយើងមានសង្រ្គាម នាំឱ្យអសន្តិសុខអស្ថិរភាពនយោបាយ គ្មានសន្តិភាព យើងគ្មានពេលវេលាគិតគូរ ពីការអភិវឌ្ឍន៍ភូមិឃុំ សហគមន៍ស្រ្តី យ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់គឺការពារសន្តិភាព ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ហើយស្រ្តីក៏មានតួនាទីចូលរួមថែរក្សាសន្តិភាពការពារសន្តិភាពដែលមាននាពេលសព្វថ្ងៃនេះ។ សន្តិភាពមានតម្លៃណាស់ដើម្បីជម្រុញនូវការអភិវឌ្ឍប្រទេសជាតិជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយៗ ខ្លួនឯង គ្រួសារនិងសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជូនវត្ថុអនុស្សាវរីយ៍ម្នាក់ទទួលបានសារុង១ អាវ១ និងថវិការ៥ម៉ឺនរៀលសម្រាប់អ្នកចូលរួមជាង១ពាន់នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង