សម្តេចតេជោ៖ ខ្ញុំគ្មានថ្ងៃប្រើប៊ិច ចុះហត្ថលេខា ស្នើសុំការលើកលែងទោស ដល់ជនអាក្រក់ណាមួយ ដែលប្រមាថក្រុមគ្រួសារខ្ញុំដាច់ខាតសម្តេចតេជោ៖ ខ្ញុំគ្មានថ្ងៃប្រើប៊ិច ចុះហត្ថលេខា ស្នើសុំការលើកលែងទោស ដល់ជនអាក្រក់ណាមួយ ដែលប្រមាថក្រុមគ្រួសារខ្ញុំដាច់ខាត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោស ដល់ជនអាក្រក់ណាមួយ ដែលបានប្រមាថដល់ក្រុមគ្រួសារ របស់សម្ដេចដាច់ខាត ។
ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាថ្ងៃទី៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែក ពេលដែលប្អូនស្រីថ្លៃសម្ដេចទទួលមរណភាព បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ។ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ? ។