**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្ដម ជា ចាន់តូ៖ ស្ត្រីមិនត្រឹមតែទទួលបន្ទុក ក្នុងគ្រួសារប៉ុណ្ណោះទេ តែបានរួមចំណែក កសាង និងអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នស្ត្រីមិនត្រឹមតែទទួលបន្ទុក ថែទាំគ្រួសារប៉ុណ្ណោះទេ ថែមបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកនយោបាយការងារ សង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រីមានប្រាជ្ញាស្មារតី និងតស៊ូអត់ធ្មត់ក្នុងការដោះស្រាយបញ្ហា នៅគ្រប់កាលៈទេសៈទាំងអស់។

ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ឯកឧត្ដម ជា ចាន់តូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានរួមចំណែកកសាងសមិទ្ធផលជូនធនាគារជាតិនៃកម្ពុជា ជាពិសេសបានរួមចំណែកកសាង ប្រព័ន្ធធនាគារនៅកម្ពុជា ឲ្យមានការរីកចម្រើន និងទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសាធារណជនជាតិ-អន្តរជាតិជាលំដាប់ ហើយទាំងនេះជាសមិទ្ធផលរួម និងជោគជ័យរួមរបស់យើងទាំងអស់គ្នា។

ឯកឧត្ដមទេសាភិបាល ក៏បានប្រកាសគាំទ្រប្រធានបទឆ្នាំនេះ ដែលផ្ដោតជាសំខាន់ទៅលើតម្លៃ នៃការរួបរួមរបស់ស្រ្តី ក្នុងការរក្សាសុខសន្តិភាព និងដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល និងបានលើកទឹកចិត្តឲ្យស្ត្រី និងបុរស មានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ព្រោះស្ត្រីមិនត្រឹមតែទទួលបន្ទុកថែទាំគ្រួសារប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជាច្រើន ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិទាំងផ្នែកនយោបាយ ការងារ សង្គម និងសេដ្ឋកិច្ច។

ឯកឧត្ដម ជា ចាន់តូ បានបន្តថា «បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា មានមន្រ្តីបុគ្គលិកជានារី ប្រហាក់ប្រហែលនឹងមន្ត្រីបុគ្គលិកជាបុរស ក្នុងនោះមន្រ្តីបុគ្គលិកជានារីមានចំនួន៩២៩នាក់ នៃមន្រ្តីបុគ្គលិកសរុបទូទាំងប្រទេសចំនួន១.៨៨៣នាក់ ចំនួននេះបញ្ជាក់ថា សមាមាត្រមន្ត្រីជាស្តី្រ ចាប់តាំងពីថ្នាក់ទេសាភិបាលរង ដល់មន្រ្តីបុគ្គលិក បានកើនដល់ជាង៤៩% នៃចំនួនសរុប ក្នុងនោះចំនួនស្តី្រចាប់ ពីថ្នាក់ការិយាល័យឡើង បានកើនឡើងដល់៣០%នៃចំនួនស្រ្តីសរុប។ ស្តី្រនៅធនាគារជាតិនៃកម្ពុជា ភាគច្រើនទទួលខុសត្រូវលើការងារដឹកនាំ និងគ្រប់គ្រងការងារជំនាញបច្ចេកទេស និងការងារប្រតិបត្តិការជាដើម»។

ទន្ទឹមនេះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល បានចាត់ទុកតួនាទីស្រ្ដី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយផែនការយុទ្ធសាស្ត្រនារីរតនៈ ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការលើកកម្ពស់តួនាទីរបស់ស្ដ្រីក្នុងសេដ្ឋកិច្ច និងសង្គមខ្មែរ លើកកម្ពស់សុខុមាលភាពស្រ្តី ការអប់រំដល់ស្រ្ដីនៅគ្រប់កម្រិតឲ្យចូលរួមកាន់តែសកម្ម ក្នុងរដ្ឋបាលសាធារណៈ ការពង្រឹងការឈរឈ្មោះ តាមបណ្ដាភូមិ ឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងការពង្រឹងឱកាសការងារ និងការពារសិទ្ធធ្វើការងារសម្រាប់ស្ដ្រី។

ឯកឧត្ដមទេសាភិបាលបានបញ្ជាក់បន្ថែមថា ការបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាប្រធានកិត្តិយស និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាអនុប្រធានកិត្តិយស ក៏ជាចំណែកមួយក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី តម្លៃស្ត្រី រួមទាំងសីលធម៌សង្គម និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង