**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

នាយឧត្តមសេនីយ៍ សឹង សំណាង៖ បាត់បង់សន្តិភាព គឺបាត់បង់អ្វីគ្រប់យ៉ាង ដូច្នេះត្រូវការពារសន្តិភាព ឱ្យបានជាដាច់ខាត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានគូសរំលេចថា សុខសន្តិភាព មានសារៈសំខាន់ខ្លាំង​ណាស់សម្រាប់ជាតិ និងប្រជាជន។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ បានអំពាវនាវដល់កងទ័ពការពារឱ្យបានដាច់ខាតនូវសុខ​សន្តិ​ភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ។

នាយឧត្តមសេនីយ៍ សឹង សំណាង លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី​ក្នុងពិធីបូក​សរុប​លទ្ធផលការងារជំនាញការពារអាកាសឆ្នាំ២០២២ និងលើទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៅព្រឹកថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ។ ក្នុងពិធីនោះមាន​ការ​អញ្ជើញចូលរួមពីនាយទាហានមកពីកងទ័ពជើងអាកាស ការពារអាកាស និងកង​ទ័ព​ជើងទឹក។

នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការបញ្ជាការដ្ឋានការពារ​អាកាស​អគ្គបញ្ជាការ បានឡើងបង្ហាញនូវលទ្ធផលការងារមួយចំនួន ដែលកងទ័ពជំនាញ​ការពារអាកាស​បានបំពេញប្រកបជោគជ័យក្នុងឆ្នាំ២០២២ ​ព្រមទាំងបានលើកបង្ហាញទិសដៅការងារត្រូវអនុវត្ត​បន្ត​ក្នុងឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋាន​ការពារអាកាសអគ្គបញ្ជាការ ដែលបានដើរតួនាទីយ៉ាង​សំខាន់ធ្វើ​ជាសេនា​ធិការជូនអគ្គមេបញ្ជាការ​លើភារកិច្ចគ្រប់គ្រងការពារអាកាស ការត្រៀមប្រយុទ្ធ ការងារហ្វឹកហ្វឺន ការងារសាងសង់ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់កងកម្លាំងការពារអាកាស សម្រេចបានលទ្ធផលបានល្អប្រសើរ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ បន្តថា ប្រមុខដឹកនាំក្រសួងការពារជាតិ ក៏ដូចអគ្គមេបញ្ជាការ​ នៃកងយោធពល​ខេម​រភូមិ​ន្ទ​តែងរំលឹកជា​រឿយ​ៗ​ថា កិច្ចការពារជាតិជាអាទិភាពមួយ​ក្នុង​ចំណោម​អាទិភាព​នានា ដែលរាជរដ្ឋាភិបាលបានគិតគូរ យក​​​ចិត្ត​ទុក​ដាក់​ ដើម្បីធានា​សន្តិ​ភាព សន្តិសុខ ស្ថេរភាព និងលើកតម្កើងកិត្យានុភាព​កម្ពុជា​លើឆាកអន្តរជាតិ។

មេបញ្ជាការកងទ័ពអាកាស ក៏បានរំលឹកពីការវិវឌ្ឍន៍នូវស្ថានការណ៍សន្តិសុខទាំងក្នុងតំបន់ និងពិភព​លោក។ លោកបានគូសបញ្ជាក់ថា ផ្អែកតាមសភាពការណ៍ក្នុងស្រុកជាមួយឥទ្ធិពល​នៃការវិវត្តផ្នែកភូ​មិសាស្ត្រ​នយោ​បាយ​ និងកត្តាដទៃ​ទៀតក្នុងតំបន់ ប្រការនេះទាមទារ​ឱ្យមានការ​យកចិត្តទុកដាក់​ក្នុងការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិដើម្បីឆ្លើយ​តប​នឹង​ភាពប្រឈម​នៃការ​គំរាមកំហែងគ្រប់ប្រភេទមក​លើសន្តិសុខ​ជាតិនាពេល​បច្ចុ​ប្បន្ន និងអនាគត។

ឯកឧត្ដមបន្តថា រយៈកាលកន្លង​មកនេះ កងយោធពលខេមរភូមិន្ទ បាន​​ការ ពារ និងទប់ស្កាត់បានទាន់​ពេលវេលាប្រកបដោយប្រសិទ្ធភាពលើការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ចូលរួមប្រយុទ្ធយ៉ាងពេញទំហឹង​ជាមួយ​ជំងឺរាតត្បាតកូវីដ១៩ រួមចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការជួយសង្គ្រោះការងារមនុស្សធម៌ ដែល តែង​តែកើតមានជាបន្តបន្ទាប់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់​ចំពោះ​វាសនាប្រទេសជាតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង បន្តថា ការអនុវត្តកម្មវិធីកំណែទម្រង់កងយោធពល​ខេមរភូមិន្ទ​ទៀត​សោត ត្រូវពឹងផ្អែកលើធនធានមនុស្ស សន្តិសុខអន្តរជាតិ និងស្ថានភាព​ជាក់ស្តែង នៅកម្ពុជា​ពាក់ព័ន្ធដល៎កិច្ចការពារជាតិដោយផ្តោតទៅលើការពង្រឹងកងកម្លាំងឲ្យមានជំនាញវិជ្ជាជីវៈ មាន​សមត្ថ​ភាព​បន្តវេន និងមូលដ្ឋានសម្ភារ:សម ស្រប មានទឹកចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

ឆ្លៀតក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានរំលឹកដល់នាយទាហាន និងពល​ទាហាន ក្នុងបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ ត្រូវយកចិត្តទុកដាក់​ខ្ពស់​ដល់សុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ប្រការនេះយើងត្រូវដឹងថា​ភាព​រីកចម្រើនរបស់ប្រជាជនយើង ត្រូវពឹងផ្អែកលើសន្តិភាព និងការអភិវឌ្ឍ។ សន្តិភាព គឺជាកត្តាស្លាប់រស់ និងចាំបាច់សម្រាប់យើង និងសាកលលោក និយាយ​ជារួមសន្តិភាពកើតមានឡើងនៅកម្ពុជា គឺជាពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារីយើង ដែលរកបានដោយលំបាកបំផុត ប្រការ​នេះ បើយើងធ្វើឱ្យប្រទេសជាតិយើង បាត់​បង់នូវសន្តិភាពហើយ គឺយើង​នឹងបាត់បង់អ្វីៗទាំងអស់ ដូច្នេះពាក្យសន្តិភាព ចាំបាច់ស្ថិត ជាអមត:ក្នុងក្រអៅបេះដូងកូនខ្មែរ​គ្រប់ៗរូប។

នាយឧត្តមសេនីយ៍បានធ្វើការគូសបញ្ជាក់បន្ថែមថា កងទ័ពត្រូវស្មោះត្រង់ដាច់​ខាត​​ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ត្រូវគោរពវិន័យ គោរពបទបញ្ជា ច្បាប់រដ្ឋ និងកសាងផែនការត្រៀមប្រយុទ្ធ ការពារទីតាំង។

មេបញ្ជាការទ័ពអាកាស បានក្រើនរំលឹកដល់កងទ័ពការពារអាកាស ឱ្យបន្តសិក្សាបន្ថែម ផែនការហ្វឹកហ្វឺនបំប៉ន បណ្តុះបណ្តាល ធនធានមនុស្សជំនាញគ្រប់ថ្នាក់​តាមបទបញ្ជារបស់​អគ្គមេបញ្ជាការ ត្រូវរៀបចំផែនការកសាងកម្លាំងផ្អែកលើកំណែទម្រង់របាកងយោធពល​ខេម​រភូមិន្ទមួយវិញទៀតកម្លាំងទាំងអស់ត្រូវស្វែងយល់ពីបច្ចេកវិទ្យាសម័យទំនើប ស្របតាមសព្វាវុធទំនើបដែលបានបំពាក់។
បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យមានលក្ខណ:ល្អប្រសើរ ពិសេសកិច្ចសហប្របតិបត្តិការកសាងជំនាញការពារអាកាសអគ្គបញ្ជា
ការដ្ឋាន ការពារអាកាសកងទ័ពជើងគោក ការពារអាកាសកងទ័ពជើងទឹក៕

អត្ថបទដែលជាប់ទាក់ទង