រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិសារអាហារសាមគ្គីអបអរសាទរ លោកស្រី ណាន សម័យ សិល្បៈការិនីជនជាតិដើមភាគតិចព្នង ដែលទទួលបានគោរមងារថ្នាក់ជាតិ “នាដកីនិម្មិត”
ភ្នំពេញ៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គីអបអរសាទរ លោកស្រី ណាន សម័យ សិល្បៈការិនីជនជាតិដើមភាគតិចព្នង ដែលទទួលបានគោរមងារថ្នាក់ជាតិ “នាដកីនិម្មិត” និងបិទមហោស្រពម្ហូបអាហារ ជនជាតិដើមភាគតិច និងបង្អែមខ្មែរ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ចាស់ទុំជាជនជាតិដើមភាគតិច ជាច្រើនរូប ដែលប្រព្រឹត្តទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី ៕