រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីអបអសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត លោកជំទាវ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ឯកឧត្តម ឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ, លោកជំទាវ ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្រ្តីរាជការសាលាខេត្តជានារីជាច្រើនរូប នៅសាលប្រជុំសាលាខេត្ត ៕