**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ភំ្នពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បន្ទាប់ពីបានស្តាប់របាយការណ៍ ដែលនគរបាលនារីបានលើកឡើងរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ដោយសេចក្តីរីករាយខ្លាំងណាស់ ជាលើកទី១ ដែលបានជួបសំណេះសំណាលសាកសួរសុខទុក្ខដល់នគរបាលនារី ពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃការប្រារព្ធខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៣ ជំនួសមុខឲ្យថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ព្រមទាំងលោកជំទាវ សូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូនកងកម្លាំងនគរបាលនារីទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ទិវាអន្តរជាតិនារី៨មីនា ជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់នារីទូទាំងពិភពលោកក៏ដូចជានារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែកសម្រាប់កងកម្លាំងនគរបាលជានារីនៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនេះ ហើយក៏ជាការរំឭកអំពីតួនាទីដ៏សំខាន់របស់នារីក្នុងការចូលរួមប្រកបដោយវីរភាពក្នុងបុព្វហេតុបម្រើសង្គម និងមនុស្សជាតិប្រកបដោយមោទនភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលនារី នៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿង ដោយបានលើកឡើងថា ឯកឧត្តមនឹងលើកសំណើទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធនឹងប្រាក់រង្វាន់លើកទឹកចិត្តដែលកម្លាំងមន្ទីរបង្រ្កាបបាននាពេលកន្លងមក ដល់នគរបាលនារីទាំងអស់ក្នុងមន្ទីរ គឺត្រូវមានឈ្មោះក្នុងបញ្ជីបើកប្រាក់រង្វាន់ ទោះជាបានប៉ុន្មានភាគរយក៏ដោយ គឺត្រូវតែមានការលើកទឹកចិត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលនយោបាយ និងទស្សនវិស័យលុបបំបាត់នូវការរើសអើង ដោយផ្តល់សិទ្ធិស្មើភាពរវាងបុរសនិងនារី ព្រមទាំងចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ហើយការបញ្ជ្រាបយេនឌ័រ គឺជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿនការអភិវឌ្ឍក្នុងយុគសម័យឌីជីថល។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្ដល់ឱកាសជាអាទិភាពដល់នារីលើគ្រប់សកម្មភាព ទាំង កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិល្បៈ វិស័យការពារជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម រួមទាំងវិស័យផ្សេងៗទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា សព្វថ្ងៃនេះ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្តដល់កងកម្លាំងនគរបាលនារី ដោយបាន ផ្តល់ឋានៈ តួនាទីក្នុងជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបមាននគរបាលជានារី ជានាយករងមន្ទីរ ព្រមទាំងឧបត្ថម្ភគាំទ្រ លើកកម្ពស់ទាំងស្មារតី សម្ភារនិងសមត្ថភាពជំនាញក្នុងការបំពេញមុខនាទីរបស់ខ្លួនទៀតផង។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានឧបត្ថម្ភថវិកាដល់នគរបាលនារីចំនួន២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង