នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ដឹកនាំប្រជុំផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅក្រុងស្ទឹងសែន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំប្រជុំផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅក្រុងស្ទឹងសែន ខេត្តកំពុងធំ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ៕