**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្ដម ថោង ខុន និងថ្នាក់នាំខេត្តកំពង់ធំ ប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លិក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅតាមដងបណ្ដោយស្ទឹងសែន ខេត្តកំពង់ធំ។

គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។

ខាងក្រោមនេះជាកម្មវិធីសំខាន់ៗនៃពិធីបុណ្យទន្លេលើកទី៧ ទាំងរយៈពេល៣ថ្ងៃ៖

ថ្ងៃទី១ ត្រូវនឹងថ្ងៃទី៨ ខែមីនា៖

* ពិធីដាំដើមឈើអនុស្សាវរីយ៍ចំនួនជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ ស្រុកកំពង់ស្វាយ។

* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ អមជាមួយនិងពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានស្នាដៃល្អ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

* ពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅសួនច្បារមាត់ស្ទឹងសែន។

* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៩ ខែមីនា៖

* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* មហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

* នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវេទិកាប្រារព្ធពិធី ឬឆាកធំ។

ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា៖

* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* មហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

* កម្មវិធីប្រកួតប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

* ការសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី នៅឆាកធំ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង