**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

សម្តេច ស ខេង៖ គោលដៅចម្បង នៃផែនការយុទ្ធសាស្ត្រជាតិ ជាការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងការប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធនេះ ដើម្បីបម្រើជាប្រយោជន៍ជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គោលដៅចម្បងនៃផែនការយុទ្ធសាស្ត្រជាតិ គឺជាការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងការប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធនេះ ដើម្បីបម្រើជាប្រយោជន៍ជាតិ ដូចជា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៧ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយបានកត់សម្គាល់ ឃើញថា ឆ្នាំ២០២១ ជាឆ្នាំទី៥នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។

លើសពីនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា កិច្ចការដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលដំបូងនេះ គឺការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ។ ជាជំហានបន្ត ត្រូវបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ធចុះបញ្ជី អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសញ្ជាតិ ជំហានបន្ទាប់ គឺការភ្ជាប់បណ្តាញទំនាក់ទំនងរវាងប្រព័ន្ធទាំងអស់ដើម្បីប្រមូលផ្តុំ និងសម្អាតទិន្នន័យចូលក្នុងប្រព័ន្ធរួមមួយដែលជាប្រភពព័ត៌មានដ៏ចម្បងប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងគោលដៅគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវមតិបូកសរុបដ៏ខ្ពង់ខ្ពស់នូវលទ្ធផលនៃកិច្ចប្រជុំសាមញ្ញ លើកទី៧របស់ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) និងបានផ្តល់អនុសាសន៍ដឹកនាំលើបញ្ហាចម្បងមួយចំនួនដើម្បីធ្វើយ៉ាងណា ឱ្យការងារពាក់ព័ន្ធអាចសម្រេចបានប្រកបដោយជោគជ័យ។

បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តនូវការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានជំរុញឱ្យក្រុមការងារបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្រលើការអនុវត្តផែនការយុទ្ធសាស្ត្រនានាខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង