**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

បទវិភាគ៖”ទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី ស្វែងរកផលប្រយោជន៍ជាមួយគ្នា” ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបន្តបង្កើតបរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្មនឹងមិនកែប្រែទេ


កាលពីថ្ងៃទី ៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសចិន ។ ក្នុងចំណោមបញ្ហាពិភាក្សាគ្រប់ផ្នែកនៃមហាសន្និបាតសភាទាំងពីរលើកនេះ តើប្រទេសចិននឹងក្តាប់ជាប់នូវភារកិច្ចចម្បង ពោលគឺ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងដំណាក់កាលថ្មីតាមរបៀបណា ជាពិសេសគឺ បញ្ហាអំពីបរិយាកាសប្រកបអាជីវកម្ម មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសចិនបាននិងកំពុងរក្សាស្ថិរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ហើយតួអង្គសំខាន់ៗគ្រប់ប្រភេទក្នុងទីផ្សារមានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសដែលមានសារៈសំខាន់ចំពោះស្ថិរភាពនិងកំណើននៃសេដ្ឋកិច្ចពិភពលោក ។
កាលពីថ្ងៃទី ៦ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញសួរសុខទុក្ខសមាជិកសមាគមកសាងប្រជាធិបតេយ្យជាតិនិងសមាជិកសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិនដែលមកចូលរួមមហាសន្និបាតលើកទី ១ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយគូសបញ្ជាក់ថា មជ្ឈិមបក្សត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការដែលពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្មសិទ្ធិសាធារណៈនិងការលើកទឹកចិត្តគាំទ្រនិងណែនាំការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជនដែលចាត់ទុកសហគ្រាសឯកជននិងសហគ្រិនឯកជនជាសមាជិកខ្លួនជានិច្ច ត្រូវណែនាំសហគ្រាសឯកជននិងសហគ្រិនឯកជនឲ្យបង្កើនជំនឿចិត្ត ហ៊ានធ្វើការអភិវឌ្ឍដើម្បីសម្រេចបាននូវការធ្វើឲ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់ ។ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនក៏បានលើកឡើងដែរថា ត្រូវពន្លឿនការកសាងទីផ្សាររួមទូទាំងប្រទេស កសាងប្រព័ន្ធទីផ្សារដែលមានស្តង់ដារខ្ពស់ ក៏ដូចជាបង្កើតបរិយាកាសប្រកបអាជីវកម្មនិងដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ នាពេលថ្មីៗកន្លងទៅនេះ លោក Wang Wentao រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងទាក់ទាញឱ្យបរទេសមកបណ្តាក់ទុននៅប្រទេសចិនតាមរបៀប”អញ្ជើញមកចូល”និង”ចេញទៅក្រៅ” ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនជាក់ស្តែងលើវិស័យ ដូចជា ចូលរួមកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូខាងសេដ្ឋកិច្ចឌីជីថលជាដើម ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏នឹងសិក្សាស្រាវជ្រាវពីការជំរុញការកាត់បន្ថយដោយសមហេតុផលនូវបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទនុបរទេសចូលទីផ្សារចិនដើម្បីលុបចោលឬបន្ធូរបន្ថយចំពោះការដាក់កំហិតលើការអនុញ្ញាតឱ្យទនុបរទេសចូលទីផ្សារចិនថែមមួយកម្រិតទៀត ។
វិធានការទាំងនេះបានបញ្ចេញសញ្ញាយ៉ាងជាក់លាក់និងខ្លាំងក្លាទៅកាន់សហគ្រាសឯកជនក្នុងស្រុកព្រមទាំងពិភពលោកទាំងមូលថា បរិយាកាសប្រកបអាជីវកម្មរបស់ចិននឹងមានភាពកាន់តែល្អប្រសើរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទោះបីជាការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបនឹងចរន្តបញ្ច្រាសក៏ដោយ ក៏ប៉ុន្តែនិន្នការទូទៅនៃការបើកចំហរបស់ប្រទេសចិននៅតែមានភាពផុសផុលយ៉ាងខ្លាំងដដែល ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានកើនពី ៤,៤ ទ្រីលានដុល្លារអាមេរិកឡើងដល់ ៦,៩ ទ្រីលានដុល្លារអាមេរិកដែលបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ជាង ១៤០ និងជាប្រទេសពាណិជ្ជកម្មធំបំផុតលើពិភពលោក ក៏ដូចជាទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងប្រចាំឆ្នាំបានកើនពីជាង ៧០០ ប៊ីលានដុល្លារអាមេរិកឡើងដល់ ១,១៥ ទ្រីលានដុល្លារអាមេរិក ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ២ លើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាគិតតាំងពីឆ្នាំ ២០១៧ មក ។
គួររំលឹកថា យោងតាមតារាងចំណាត់ថ្នាក់អំពីបរិយាកាសប្រកបអាជីវកម្មរបស់ប្រទេសនានាដែលចេញផ្សាយដោយធនាគារពិភពលោកបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានកើនពីលេខរៀងទី ៧៨ កាលពីឆ្នាំ ២០១៧ ឡើងដល់លេខរៀងទី ៣១ នាឆ្នាំ ២០១៩ ដែលលើសពីប្រទេសបារាំង ហើយបានឈរនៅលំដាប់ ១០ លេខខាងមុខនៃអង្គភាពសេដ្ឋកិច្ចដែលមានជំហានធ្វើកំណែទម្រង់បរិយាកាសប្រកបអាជីវកម្មលឿនបំផុតនៅទូទាំងពិភពលោកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅភាគខាងត្បូងនៃប្រទេសចិនបានចេញផ្សាយ«សៀវភៅសអំពីបរិយាកាសប្រកបអាជីវកម្មនៅប្រទេសចិនប្រចាំឆ្នាំ ២០២៣ »ដោយបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយបានចាត់ទុកប្រទេសចិនថាជាគោលដៅមួយក្នុងចំណោមគោលដៅវិនិយោគដ៏សំខាន់បំផុត ចំណែកសហគ្រាសដែលផ្តល់បទសម្ភាសន៍ចំនួន ៧៥ ភាគរយគ្រោងនឹងបង្កើនការវិនិយោគនៅប្រទេសចិនម្ដងទៀតក្នុងឆ្នាំនេះ ។ ឧត្តមមន្ត្រីនៃក្រុមហ៊ុនពហុជាតិជាច្រើន ដូចជាក្រុមហ៊ុន Volkswagen Apple Mercedes-Benzនិង Pfizer ជាដើមបានឬមានផែនការមកប្រទេសចិនដើម្បីពិភាក្សាពីការវិនិយោគ ។គួររំលឹកដែរថា ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ដែលធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២២ ការរក្សាការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិនបានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា នឹងគាំទ្រចំពោះការធ្វើសកលភាវូបនីយកម្ម ហើយបានលើកឡើងថា “ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន” គឺជាចម្លើយខុសឆ្គងទាំងស្រុង លោកបានសង្កត់ធ្ងន់ថា គួរ”ធ្វើជំនួញ”ជាមួយប្រទេសជាច្រើនដែលបូករួមទាំងប្រទេសចិនផងដែរ ។
កាលពីខែកក្កដា ឆ្នាំ ២០២២ សមាគមជំរុញពាណិជ្ជកម្មចិនបានចេញផ្សាយ«របាយការណ៍សិក្សាស្រាវជ្រាវនិងពិនិត្យអង្កេតអំពីបរិយាកាសប្រកបអាជីវកម្មរបស់ទុនបរទេសនៅប្រទេសចិននៅត្រីមាសទី ២ ឆ្នាំ ២០២២ »ដោយបានបង្ហាញថា សហគ្រាសទុនបរទេសមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍន៍និងចន្លោះទីផ្សាររបស់ចិន ហើយបានវាយតម្លៃខ្ពស់ជាទូទៅចំពោះបរិយាកាសប្រកបអាជីវកម្មនិងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ចិន ។ របាយការណ៍នេះក៏បានបង្ហាញដែរថា នៅត្រីមាសទី ២ ឆ្នាំនេះ ក្នុងចំណោមសហគ្រាសទុនបរទេសដែលបានចូលរួមការសិក្សាស្រាវជ្រាវនិងពិនិត្យអង្កេតមាន ១៨,៥ ភាគរយបង្ហាញថា ខ្លួនបានពង្រីកទ្រង់ទ្រាយប្រកបអាជីវកម្មដែលបានកើនឡើងចំនួន ២,១ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ។ មាន ៧២,៥ ភាគរយបង្ហាញថា បានរក្សាទ្រង់ទ្រាយប្រកបអាជីវកម្មបច្ចុប្បន្នដែលបានកើនឡើងចំនួន ១,៥ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ហើយមានសហគ្រាសទុនបរទេស ១១,២ ភាគរយបង្ហាញថា នៅត្រីមាសទី ២ បានបង្កើនការវិនិយោគនៅប្រទេសចិន ។ “ទីផ្សារត្រូវបានពង្រីក”និង”ប្រទេសចិនជាគន្លឹះក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់សហគ្រាស”ជាមូលហេតុដ៏សំខាន់បំផុតទាំងពីរនៃការបង្កើនការវិនិយោគនៅប្រទេសចិនរបស់សហគ្រាសទុនបរទេស ។
ក្នុងបរិបទដែលប្រទេសមួយចំនួនឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន”និងហានិភ័យថមថយចុះនៃសេដ្ឋកិច្ចពិភពលោកមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ សំឡេងប្រកបដោយវិចារណញ្ញាណរបស់មន្ត្រីអឺរ៉ុបទាំងនេះគឺ គួរឱ្យមជ្ឈដ្ឋានខាងក្រៅស្តាប់យ៉ាងម៉ត់ចត់ ។ មួយរយៈពេលកន្លងមក ប្រព័ន្ធសារព័ត៌មានអាមេរិកនិងលោកខាងលិចមួយចំនួនបានមួលបង្កាច់ការពិតដោយចេតនាអាក្រក់និងលាបពណ៌លើប្រទេសចិន គឺដើម្បីឃោសនាថា សេដ្ឋកិច្ចចិនមានភាពថមថយចុះ ដែលប៉ុនប៉ងបង្កការរំខានដល់ការអភិវឌ្ឍរបស់សហគ្រាសទុនបរទេសនៅប្រទេសចិន ពោលគឺ ពួកគេសុខចិត្តធ្វើជា”ទ័ពស្រួច”របស់ទីក្រុងវ៉ាស៊ីនតោនដើម្បីគាបសង្កត់ប្រទេសចិន ។ ដើម្បីចាត់ទុកការជំរុញ”ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”ជាគោលដៅ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មនិងគាបសង្កត់សហគ្រាសទុនបរទេសនៅប្រទេសចិនដោយគ្មានហេតុផលតាមរយៈបទបញ្ជារដ្ឋបាលឬការតាក់តែងច្បាប់ក្នុងស្រុក ។ ទង្វែងដែលចូលចិត្ត”ធ្វើរបងខ្ពស់”និង”ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”បែបនេះ គឺ មិនអាចទៅរួចទេ ហើយក៏ដើរមិនឆ្ងាយដែរ ។ ហេតុនេហើយ វាបាននិងកំពុងបំផ្លាញដល់ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសប្រកបអាជីវកម្មនៅអាមេរិក ក៏ដូចជានឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនឯងផងដែរ ។
ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនទាមទារឱ្យបរិយាកាសប្រកបអាជីវកម្មសមស្របនឹងតម្រូវការនៃយុគសម័យ ទាក់ទិននឹងរឿងនេះ រដ្ឋបាលគ្រប់ជាន់ថ្នាក់របស់ប្រទេសចិនសុទ្ធតែមានការយល់ដឹងយ៉ាងច្បាស់និងពេញលេញ ។ នៅឆ្នាំនេះ តំបន់ជាច្រើននៃប្រទេសចិនបានដាក់ចេញឯកសារមួយចំនួនដោយសង្កត់ធ្ងន់ថា នឹងធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មមានភាពល្អប្រសើរ ហើយមិនអត់ឱនអំពើណាមួយដែលប៉ះពាល់ដល់បរិយាកាសប្រកបអាជីវកម្មជាដាច់ខាតដើម្បីឱ្យសហគ្រាសដែលមកអភិវឌ្ឍនៅប្រទេសចិនមានទំនុកចិត្តនិងឈរជើងប្រកបដោយផាសុកភាព ។ ការអនុវត្តជាក់ស្តែងព្រមទាំងប្រសិទ្ធភាពដែលទទួលបានទាំងនេះនឹងជម្រះចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមនិងការលាបពណ៌ទាំងអស់ដែលគ្មានភស្តុងតាងអ្វីទាល់តែសោះ ។ ចំណែកការធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មរបស់ចិនមានភាពកាន់តែប្រសើរឡើងជាបន្តបន្ទាប់ក៏នឹងបំផុសថែមមួយកម្រិតទៀតនូវកម្លាំងរស់រវើករបស់ទីផ្សារនិងការច្នៃប្រឌិតក្នុងសង្គម ក៏ដូចជាជំរុញឱ្យតួអង្គសំខាន់ៗគ្រប់ប្រភេទក្នុងទីផ្សារទទួលបានការរីកចម្រើននិងមានភាពខ្លាំងក្លាឡើងដើម្បីជំរុញការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ប្រការនេះមិនត្រឹមតែពាក់ព័ន្ធដល់អនាគតរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ភាពរុងរឿងថ្កុំថ្កើងរបស់ពិភពលោកផងដែរ ។
ជានិច្ចកាល ប្រទេសចិនតែងតែជា”អ្នកអនុវត្តជាក់ស្តែង”ក្នុងការអនុវត្តការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយពួកយើងនឹងប្រកាន់អាកប្បកិរិយាដែលមានភាពកាន់តែបើកទូលាយនិងបរិយាប័ន្នដើម្បីលើកទឹកចិត្តវិនិយោគិនបរទេសឱ្យធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ។ សូមស្វាគមន៍វិនិយោគិនសកលមកបណ្តាក់ទុននិងប្រកបអាជីពនៅប្រទេសចិនដើម្បីដើរតួនាទីកាន់តែខ្លាំងនិងសម្រេចបាននូវការអភិវឌ្ឍកាន់តែធំក្នុងដំណើរកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិនដែលចាត់ទុកការវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង