រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង និងស្រុក (តាមរយៈ Video Zoom) លោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយក នាយករងទីចាត់ការ និងលោក លោកប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត
៣-ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៤-បញ្ហាផ្សេងៗ ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលទទួលបានពីសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ខែមករា-កុម្ភៈ ឆ្នាំ២០២៣
៥-មតិបូកសរុបបិទកិច្ចប្រជុំ ៕