**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ជួបពិភាក្សាការងារជាមួយ មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី

ភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ និងបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានលើកឡើងអំពីបទល្មើសបច្ចេកវិទ្យាកំពុងតែកើតឡើង ជាពិសេសបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ និងបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលបទល្មើសទាំងពីរប្រភេទនេះ មានភាពស្មុគស្មាញក្នុងការបង្រ្កាប និងកង្វះខាតមន្រ្តីជំនាញផ្នែករូបិយប័ណ្ណឌីជីថល ដែលបង្កជាបញ្ហាប្រឈមសម្រាប់ប្រទេសអូស្រ្តាលី។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី។ ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះដូចនឹងប្រទេសអូស្រ្តាលីផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានស្នើដល់នគរបាលសហព័ន្ធអូស្រ្តាលី ឱ្យជួយធ្វើការចែករំលែកបទពិសោធន៍ និងរៀបចំវគ្គបណ្តុះបណ្តាលទាក់ទិននឹងបទល្មើសបច្ចេកវិទ្យា ឬធ្វើការបង្កើតនូវក្រុមការងារពិភាក្សាដោះស្រាយរវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី ដើម្បីជាការពង្រឹងបន្ថែមក្នុងការបង្រ្កាបបទល្មើសបច្ចេកវិទ្យា ជាពិសេសបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency)។

ជាចុងបញ្ចប់ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានឯកភាពតាមការស្នើរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក្នុងការគ្រោងរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្ថែមពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ជូននគរបាលជាតិកម្ពុជា ហើយលោក Peter Sykora ក៏បានសំដែងការកោតសរសើរដល់នគរបាលជាតិកម្ពុជា ចំពោះសមត្ថភាព ចំណេះដឹង និងជំនាញក្នុងការបង្រ្កាបបទល្មើសបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង