**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជួបពិភាក្សាការងារជាមួយ មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី


ភំ្នពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី ពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងសហការី ដែលអនុញ្ញាតឲ្យលោកបានជួបពិភាក្សាការងារជាមួយ ហើយក៏ជាលើកទីមួយ ដែលលោកបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ។

លោក Peter Sykora បន្តថា ក្នុងនាមលោកជាមេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី លោកគាំទ្រជានិច្ចនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធបង្រ្កាបបទល្មើសសម្អាតប្រាក់ ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន និងការនាំសារធាតុផ្សំចូល ដើម្បីកែច្នៃផលិតគ្រឿងញៀនមកកម្ពុជា។ លោកក៏បានគាំទ្រទាំងផ្នែកបច្ចេកទេស ឧបករណ៍សម្ភារៈ ក្នុងការត្រួតពិនិត្យស្វែងរកសារធាតុគីមីផ្សំនេះផងដែរ ។

លោក Peter Sykora បានសង្កត់ធ្ងន់ថា ជាការពិតណាស់ ការស្វែងរក ឬរាវរកនូវសារធាតុគីមីផ្សំ គឺវាមានភាពស្មុគស្មាញ ព្រោះថា ពួកឧក្រិដ្ឋជនវាបានរិះរកគ្រប់វិធីក្នុងការនាំចូលដើម្បីស្តុកទុកលួចលាក់ផលិតកែច្នៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានសម្តែងនូវការស្វាគម៍ដោយសេចក្តីរីករាយជាខ្លាំង ដែលនគរបាលសហព័ន្ធអូស្រ្តាលី បានគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនគរបាលជាតិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ដោយនគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អកន្លងមក ឯកឧត្តមក៏បានស្នើដល់នគរបាលសហព័ន្ធអូស្រ្តាលី ជួយបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀត ពិសេសឲ្យនគរបាលសហព័ន្ធអូស្រ្តាលី ធ្វើការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្ស ដូចជា ៖ ទី១-ការស៊ើបការណ៍ និងវិភាគព័ត៌មាន, ទី២-ការគ្រប់គ្រង និងបង្រ្កាបអំពីសារធាតុគីមី ដែលអាចយកទៅផ្សំធ្វើជាគ្រឿងញៀនបាន និងទី៣-បញ្ហាការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់។

ពាក់ព័ន្ធចំណុចទី៣នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក៏នៅតែណែនាំដដែលជាដដែល ទោះបីកម្ពុជាយើងចាកចេញពីបញ្ជីប្រផេះក៏ដោយ ក៏យើងនៅតែខិតខំប្រឹងប្រែងបន្តទៀត គឺមិនឲ្យធ្លាក់ចូលក្នុងបញ្ជីប្រផេះម្តងទៀតនោះឡើយ ព្រោះបញ្ហាប្រឆាំងការសម្អាតប្រាក់នេះ ជាបញ្ហាសំខាន់ចំពោះសកលលោក ក៏ដូចជាពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ។ ពាក់ព័ន្ធការងារប្រឆាំងបទល្មើសសម្អាតប្រាក់នេះ គឺធ្វើគ្រប់ស្ថាប័ន មន្ទីរក្រសួងទាំងអស់។

ជាចុងក្រោយ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងសហការី ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យលោកជួបពិភាក្សាការងារពាក់ព័ន្ធការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង