**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់១ផ្ទាំងដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

 ភ្នំពេញ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។

មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក វិបុលសុខុម ពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។

លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង មានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។

នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង៤មានលម្អជាក្បាលនាគ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែមនៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនានេះ រួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៌បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕

អត្ថបទដែលជាប់ទាក់ទង