បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់យុវជនម្នាក់ ដែលត្រូវឡានបុកហើយកិន បែកថ្លើម បែកទ្រូង និងបាក់ឆ្អឹង
ភ្នំពេញ៖ ប្អូន ប្រុស សម្បត្តិ ខេវីដ អាយុ ១៦ ឆ្នាំ របួសធ្ងន់ធ្ងរខ្លាំង សង្ឃឹមរស់តិចតួចដោយសារគ្រោះថ្នាក់ចរាចរណ៍ឡានបុកហើយកិន បែកថ្លើម បែកទ្រូង បាក់ឆ្អឹង។ បានបញ្ជូនតាមឡានពេទ្យភ្លាមៗ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដើម្បីធ្វើការវះកាត់ថ្លើម ដាក់ទុយោបង្ហូរឈាមទ្រូង និងវះកាត់ឆ្អឹង ដើម្បីសង្រ្គោះជីវិតដោយក្រុមគ្រូពេទ្យ TYDA ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។