ជនមានពិការភាព៤៩៨នាក់ ក្នុងស្រុកមង្គលបូរី ទទួលបានការបើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងពិធីបើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រ ចំនួន៤៩៨នាក់ តាមសហគមន៍ស្រុកមង្គលបូរី ធ្វេីឡេីងនៅផ្សារចំការតាដោក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យស្ដីពីរបបគោលនយោបាយចំពោះជនពិការក្រីកនៅ តាមសហគមន៍ ដែលអនុក្រឹត្យនេះមានវិសាលភាពចំពោះជនពិការដែលមានកម្រិតពីការធ្ងន់ធ្ងរនិងគ្មានទីពឹង ជនពិការ ចាស់ជរាក្រីក្របំផុត និងគ្មានទីពឹង ជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្រីក្របំផុត និងគ្មានទីពឹង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតឲ្យមានគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះសហគមន៍សម្រាប់ថ្នាក់រាជធានី-ខេត្ត។
ឯកឧត្ដមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនជនពិការ ពិសេសធ្វើឲ្យជីវភាពរស់នៅរបស់ជន ពិការនិងគ្រួសារមានភាពប្រសើរឡើង គោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាល ភាពពេញលេញ និងលើកកំពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការ ធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហឹង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើក ស្ទួយសមភាព ស្ត្រីពិការ កុមារពិការ និងជនពិការគ្រប់ប្រភេទ។
ការដើរតាមរចនាសម្ព័ន្ធនិងភារកិច្ចរបស់គណៈ កម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ គឺជាប្រយោជន៍ដល់ជនពិការក្រីក យ៉ាងពិតប្រាកដ។
សូមបញ្ជាក់ផងដែរថា ជនមានពិការភាព ដែលត្រូវទទួលរបបគោលនយោបាយនៅ ស្រុកមង្គលបូរី មានចំនួន ចំនួន៤៩៨នាក់ ក្នុងនោះដែរជនពិការក្រីក្រកំរិតធ្ងន់ចំនួន៣១៦ នាក់ (ទទួលរបបគោល នយោបាយចំនួន១២ខែ), កំរិតមធ្យមចំនួន ១៨២ នាក់ (ទទួលរបបគោលនយោបាយចំនួន ០៦ខែ) សរុបទឹកប្រាក់ បើកផ្ដល់ជូនចំនួន ៩៧.៦៨០.០០០៛០០ (កៅសិបប្រាំពីរលានប្រាំមួយរយប៉ែតសិបពាន់ រៀលគត់)៕