សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោកជំទាវ ជា សិរី
ភ្នំពេញ៖លោកជំទាវ ជា សិរី គឺជាស្ត្រីមួយរូបឆ្នើមនៅក្នុងវិស័យធនាគារតាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា។ លោកស្រី ជា សិរី មានបទពិសោធយ៉ាងច្រើនលើការងារគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេស ការលើកកម្ពស់រូបិយវត្ថុជាតិ។ ជាមួយគ្នានេះផងដែរ ដោយលោកស្រី ជាស្រ្តីខ្មែរមួយរូបដែលទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើនរហូតបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។