មូលនិធិជាតិជំនួយសង្គម នឹងបើកប្រាក់ជូន អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ប្រចាំខែមីនា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃទី១៥ ខែមីនានេះតទៅ
ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែមីនា សម្រាប់២សប្តាហ៍លើកទី១ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នលនៅក្នុងបន្ទុក ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។