នាយឧត្តមសេនីយ៍ កង សុខន ចូលរួមក្នុងពិធីសំណេះសំណាលទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១២
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នារសៀលថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១២ ក្រោមប្រធានបទ “នារីរួមគ្នារក្សាសុខសន្ដិភាព ដេីម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ ចំណុះ ក្រសួងមហាផ្ទៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត រួមជាមួយមន្រ្តីនគរបាល និងមន្រ្តីរដ្ឋបាលស៊ីវិលជានារីជាច្រើនរូបទៀតផងដែរ ៕