**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ឯកឧត្តម ព្រុំ សុខា ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ ខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាយាវ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្តក្រចេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកសំបូរ និងឃុំទាំង៦ ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋសរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៦០០នាក់។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោក គង់ មេត្តា អភិបាលស្រុកសំបូរ ពីស្ថានភាពទូទៅរបស់មូលដ្ឋានភូមិឃុំនៅស្រុកសំបូររួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងមតិសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋចូលរួមច្រើនកុះករ ហើយក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៥ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបានចូលរួមជាមួយប្រជាជនខេត្តក្រចេះ និងប្រជាជននៅទូទាំងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលឃុំកំពង់ចាមទទួលបាន ៦អាសនៈ លើ ៧អាសនៈ។

អាស្រ័យហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះសំដែងនូវជំនឿទុកចិត្តយ៉ាងមុតមាំថា ប្រជាពលរដ្ឋយើងនៅឃុំកំពង់ចាម ក៏ដូចជាស្រុកសំបូរនិងទូទាំងខេត្តទាំងមូលពិតជានៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលជ័យជំនះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាក់ជាមិនខាន ដើម្បីបុព្វហេតុយូរអង្វែងនៃសុខសន្តិភាព អភិវឌ្ឍនភាព វិបុលភាព និងអនាគតរុងរឿងរបស់សង្គមជាតិយើងតរៀងទៅ។

ទាក់ទងនឹងការបង្កើតស្រុកថ្មី គឺស្រុកអូគ្រៀងសែនជ័យ ដែលកាត់ចេញពីស្រុកសំបូរ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ពីគោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីផ្តល់ឱកាសល្អ និងលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន និងដល់ការធ្វើសកម្មភាព ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរនិងខិតជិតជាប់ជាមួយប្រជាជន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឆ្លៀតថ្លែងរំលឹកឡើងវិញពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩នាំសង្គមជាតិមកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ បង្កឱកាសដល់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យដ៏ធំធេង ហើយខេត្តក្រចេះបានទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិននូវស្ពានឆ្លងកាត់ទន្លេមេគង្គ ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលកំពុងសាងសង់ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ។

បន្ទាប់ពីពិធីសំណេះសំណាលនេះហើយ ឯកឧត្តមរដ្ឋមន្ត្រីនិងសហការីក៏បានឆ្លៀតចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ។

សូមជម្រាបជូនថា ស្រុកសំបូរ គឺជាស្រុកមួយក្នុងចំណោមក្រុង១ និងស្រុក៦ នៃខេត្តក្រចេះ ដែលមានចំងាយ៣៦ គ.ម ពីទីរួមខេត្តក្រចេះ ដែលមានឃុំចំនួន ៦ ភូមិចំនួន ៣៤ និងភូមិឧបសម្ព័ន្ធចំនួន ៩ ៕

អត្ថបទដែលជាប់ទាក់ទង