លោកជំទាវ មិថុនា ភូថង និង ឯកឧត្តម កាយ សំរួម អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សក្រុងខេមរភូមិន្ទ
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង និង ឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណ:ចាត់តាំងគណបក្សខេត្តកោះកុង នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សក្រុងខេមរភូមិន្ទ។ ដោយមានការអញ្ជើញចូលរួមជាមួយ ក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានក្រុងខេមរភូមិន្ទ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រុង, ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ទាំងបី និងសមាជិក សមាជិកាជាច្រើនរូប នៅទីស្នាក់ការគណបក្សក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕