បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលប្អូនប្រុស ហ៊ឹម យ៉ាសៀត មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានសភាពហើមពេញខ្លួនដោយសារ ជំងឺតម្រងនោម
ភ្នំពេញ៖ ប្អូនប្រុស ហ៊ឹម យ៉ាសៀត មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានសភាពហើមពេញខ្លួនដោយសារ ជំងឺតម្រងនោម ត្រូវបានគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ផ្នែកតម្រងនោម ។ បន្ទាប់ពីពិនិត្យ និងព្យាបាលរួចមក អការៈប្អូនបានធូរស្រាល និងចាកចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕