**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

TikTok ប្ដេជ្ញាចូលរួមផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅកាន់ពិភពលោក

ភ្នំពេញ៖ លោក Nicholas Pham តំណាងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានប្ដេជ្ញាចូលរួមគាំទ្រ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពល វប្បធម៌ និងទេសចរណ៍ នៅប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្ដាញសង្គមរបស់ខ្លួន ។

លោក Nicholas Pham តំណាងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងបែបនេះក្រោយចុះហត្ថលេខាជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) លើភាពជាដៃគូចលនូបត្ថម្ភនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

តំណាង TikTok ខាងលើ បានបញ្ជាក់ថា កាលពីស៊ីហ្គេម នៅវៀតណាម TikTok ក៏បានសហការផ្សព្វផ្សាយផងដែរ ដោយទាក់ទាញអ្នកទស្សនាបានជិត ១០០លាននាក់ ។ ដូច្នេះកិច្ចសហការជាមួយកម្ពុជា លោកបានប្ដេជ្ញា និងមានជំនឿចិត្តយ៉ាងមុតមាំ ដើម្បីបំផុសការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងបច្ចុប្បន្នភាពរបស់កម្ពុជា ទៅកាន់ពិភពលោក ដោយរំពឹងនឹងទទួលបានការគាំទ្រច្រើនជាងនេះថែមទៀត ។

លោក វ៉ា ចំរើន អគ្គលេខាធិការ CAMSOC-CAMAPG បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះ គឺជាផ្នែកមួយ ដើម្បីជំរុញមធ្យោបាយផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងសក្ដានុពល វប្បធម៌ និងទេសចរណ៍ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្ដាញសង្គម TikTok ដែលជាបណ្ដាញសង្គមដ៏មានឥទ្ធិពល ក្នុងស្រទាប់យុវជន និងប្រជាពលរដ្ឋទូទៅ ទាំងចាស់ក្មេង លើពិភពលោក ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម TikTok នេះ ។ TikTok គាត់បានជួយយើងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok របស់គាត់»។

«នេះគឺជាអ្វីដែលយើងត្រូវការ ដើម្បីធ្វើឲ្យគុណតម្លៃ នៃស៊ីហ្គេមរបស់យើង មានប្រជាប្រិយភាព និងបានជ្រូតជ្រាបទៅដល់បណ្ដាញប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ។ យើងដឹងហើយថា ការផ្សព្វផ្សាយរបស់យើង មានការផ្សព្វផ្សាយផ្លូវការ តាមទូរទស្សន៍ និងសារព័ត៌មានផ្សេងៗ តែឥទ្ធិពលនៃការផ្សព្វផ្សាយតាមបណ្ដាញសង្គមនេះ ក៏បញ្ជ្រាបបានល្អ និងទូលំទូលាយក្នុងបណ្ដាញសារព័ត៌មានផងដែរ»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា មកទល់ពេលនេះ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅសល់រយៈពេល ៥៣ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើម ខណៈពិធីបើកនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា និងបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនឈានដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង