ឯកឧត្តម សុខ លូ ជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ នៅឯសាលប្រជុំ B១ (VIP) សាលាខេត្ត ៕