ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដើម្បីសិក្សាស្វែងយល់ អំពីប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដើម្បីសិក្សាស្វែងយល់ អំពីប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការជូនដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ គ.ជ.ប ជាច្រើនរូប នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕