**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការបណ្តុះបណ្តាលអ្នកប្រកបការងារ និងអាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ ឆ្នាំ២០២៣

ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ផែនការបណ្តុះបណ្តាលអ្នកប្រកបការងារ និង អាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ»ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈ ទេសចរណ៍ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួនប្រមាណ ៧០នាក់។

គោលបំណងសិក្ខាសាលានេះគឺដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីព័ត៌មានលើអ្នកប្រកបការងារ និង អាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ ពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យការបណ្តុះបណ្តាលកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ផ្តល់អត្ថប្រយោជន៍ លើកកម្ពស់សមត្ថភាព និង ជីវភាពសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជាក្រោយវិបត្តិស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបថា សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ សំដៅដល់រាល់បុគ្គល ដែលធ្វើការ ឬប្រកបអាជីវកម្ម ឬសេវាកម្មដែលច្បាប់អនុញ្ញាតក្នុងឧស្សាហកម្មទេសចរណ៍ ប៉ុន្តែមិនបានចុះកិច្ចសន្យាការងារស្របច្បាប់ ឬចុះបញ្ជីអាជីវកម្មផ្លូវការជាមួយអាជ្ញាធរ ស្របតាមបទដ្ឋានគតិយុត្តិជាធរមាន។ ដូចជា អ្នកលក់អាហារតាមផ្លូវ មគ្គុទេសក៍ទេសចរណ៍គ្មានអាជ្ញាបណ្ណ អ្នកខាត់ស្បែកជើង ឬលក់វត្ថុអនុស្សាវរីយ៍ អ្នកធាក់ស៊ីក្លូ អ្នករត់កង់បី អ្នកលេងឧបករណ៍ភ្លេងតាមផ្លូវ អ្នកលក់ផ្ទាំងគំនូរតាមផ្លូវ អ្នកផ្តល់សេវាផ្ទះស្នាក់មិនបានចុះបញ្ជី អ្នកបម្រើតាមមណ្ឌលកម្សាន្តដែលមិនមានកិច្ចសន្យាការងារ ជាដើម។

សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធបានជួយបំពេញបន្ថែមដល់សេដ្ឋកិច្ចទេសចរណ៍ក្នុងប្រព័ន្ធទៅលើការស្រូបទាញការងារ ផ្តល់ចំណូលដល់ប្រជាជនមូលដ្ឋានកាត់បន្ថយភាពក្រីក្រ និងផ្តល់មេគុណសេដ្ឋកិច្ចខ្ពស់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចមូលដ្ឋាន ប៉ុន្តែប្រឈមនឹងហានិភ័យជាច្រើនដូចជា មិនត្រូវបានទទួលស្គាល់ និងពិបាកការពារដោយច្បាប់ លក្ខខណ្ឌការងារមិនល្អ ការរើសអើង ប្រាក់ចំណូលទាប ចំណេះជំនាញមានកម្រិត ពិបាកទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ពីស្ថាប័នផ្លូវការ ពិបាកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ជាដើម។

ការដាក់ចេញនូវផែនការបណ្តុះបណ្តាលដល់អ្នកប្រកបការងារ និងអាជីពក្នុងសេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ នេះ នឹងផ្តល់ចំណេះ និងជំនាញសំខាន់ៗដូចជា ជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច សហគ្រិនភាព ជំនាញទន់ និងជំនាញឌីជីថល សំដៅបង្កើនសមត្ថភាព ផលិតភាព និងអាជីវកម្មរបស់ពួគាត់ឱ្យកាន់តែប្រសើរ ចូលរួម អភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង