ឯកឧត្ដម សុខ សូកេន ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីស្ដីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាគ្នាយ៉ាងស៊ីជម្រៅពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។