**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ជំនួយក្នុងការរួមចំណែក ដល់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច មានព្រះបន្ទូលថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែបានផ្តល់ជំនួយនានា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងមក។

ព្រះអង្គមានព្រះបន្ទូលបែបនេះ នៅរសៀលថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣ ខណៈព្រះអង្គម្ចាស់ អនុញ្ញាតឱ្យលោកស្រី អូនិស៊ី អៃ និងកញ្ញា ហត្ថតុរី យូកា ដើម្បីជួបពិភាក្សាការងារមួយចំនួន​ អំពីស្ថានភាពទូទៅ ដំណើរការងារឆ្ពោះទៅរកការបោះឆ្នោតជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

កិច្ចពិភាក្សាក៏បានផ្តោតលើ ស្ថានភាពទូទៅនៃការបោះឆ្នោតជាតិខាងមុខ និងវត្តមានរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យកាន់តែល្អប្រសើរ ។

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានរំលឹកនូវអនុស្សាវរិយ៍ និងទំនាក់ទំនងដ៏ល្អ រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ហើយ ក្នុងនាមជាគណបក្សរាជានិយម ព្រះអង្គ នឹងបន្តទំនាក់ទំនងនេះឱ្យបានល្អ ដើម្បីផលប្រយោជន៍ប្រជារាស្ត្រ និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង