**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលេីកទិសទៅការងារបន្ត​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ​៖​​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នាព្រឹកថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលេីកទិសទៅការងារឆ្នាំ២០២៣​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ សន្តិបណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធការក្រសួងមហាផ្ទៃ​ ប្រារព្ធនៅភោជនីដ្ឋាន​ ទន្លេបាសាក់​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​-លោកជំទាវ​ អនុរដ្ឋលេខាធការក្រសួមហាផ្ទៃ​ ឯកឧត្ដម​ អគ្គនាយកអន្តោប្រវេសន៍​ ឯកឧត្ដម​-ជំទាវអគ្គនាយករង​ លោក​ ប្រធាននាយកដ្ឋាន​ លោក-លោកស្រីអនុនាយកដ្ឋាន​ លោក-លោកស្រី​ នាយកការិយាល័យ​ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិ​ និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត ។

ជាកិច្ចចាប់ផ្ដេីមឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករង​អន្តោប្រវេសន៍ បានអានសេចក្ដី​របាយការណ៍យ៉ាងលំអិតដែលបានបង្ហាញក្នុងសន្និបាតនេះជូនអង្គពិធី​ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំពេញបែបបទសម្របសម្រួលអ្នកដំណើរជាជនបរទេសចូលមកកម្ពុជា ជាលក្ខណៈអន្តរជាតិសរុបចំនួន២,១២៥,៥២១នាក់ ស្មើនឹង២១៣សញ្ជាតិ ក្នុងនោះទេសចរណ៍ ១,៥៩៩,៧៩២នាក់ ពាណិជ្ជករ ៣៨១,២៣៦នាក់ ការទូត៦,៨៨៤នាក់ ផ្លូវការ៨,៩៧១នាក់ បោរីភាព៧,៩៤០នាក់ នាវិក៤៦,៦៥៣នាក់ អនិកជន៧២,៣៦១នាក់ និងអ្នកដំណើរឆ្លងកាត់ចំនួន១,៦៨៤នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។

ចំណែកជនបរទេសដែលចេញពីកម្ពុជា ជាលក្ខណៈអន្តរជាតិវិញ មានចំនួន១,៩០០,១៦៥នាក់ ស្មើនឹង២១៧សញ្ជាតិ។ ជនបរទេសបានចូលមកកម្ពុជាជាលក្ខណៈតំបន់ព្រំដែន សរុបចំនួន ៦២៧,៩៩២នាក់ ខណៈការចេញជាលក្ខណៈតំបន់ព្រំដែននេះមានចំនួន ៦២០,៤​៣៧នាក់ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបំពេញបែបបទ និងសម្រួលការធ្វើដំណើរចេញជាលក្ខណៈអន្តរជាតិ ជូនពលរដ្ឋខ្មែរក្នុងឆ្នាំ២០២២ បានចំនួន៨៩៥,៤៣៦នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈពលរដ្ឋខ្មែរ បានចូលមកប្រទែសវិញជាលក្ខណៈអន្តរជាតិមានចំនួន ៨១៩,២០៥នាក់ ។

ក្នុងដំណើរការការងារគ្រប់គ្រងការចេញ-ចូលប្រទេសនេះដែរ មន្រ្តីនគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ បានត្រួតពិនិត្យរកឃើញបទល្មើស ចំនួន៧៩២លើក ប្រព្រឹត្តិដោយអ្នកដំណើរ១,១៣៤នាក់ ដោយបានចាត់វិធានការផ្អាកដំណើរ និងបញ្ជូនត្រឡប់ថយក្រោយវិញ។ អ្នកទាំងនោះជាជនចិន, វៀតណាម, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, អូស្រ្តាលី, បង់ក្លាដែស, ឥណ្ឌា, ថៃ, អាមេរិក, អង់គ្លេស, តៃវ៉ាន់, សឹង្ហបូរី, ស្រីលង្កា, ដាណឺម៉ាក, បារាំង, បែលហ្សិក, រុស្សី និងសេនឃិត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដែលបានសហការគ្នាបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២កន្លងទៅនេះ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ អគ្គនាយក បានចាត់ទុកស្នាដៃ និងសមិទ្ធផលដែលខិតខំសម្រេចបាន គឺពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ បានមានប្រសាសន៍ចូលរួម​រំលឹកដល់មន្រ្តីនគរបាលទាំងអស់ថា​ ដេីម្បីសម្រេចគោលបំណងឱ្យរុងរឿង​ជោគជ័យនាពេលអនាគត​ ត្រូវមានការតាំងចិត្ត​ ប្រាជ្ញាចិត្តខ្លួនឯង​ សេចក្ដីព្យាយាមខ្ពស់ទេីបសម្រេចបានភាគរយល្អប្រសេីរ​ និងបន្តរក្សាទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការណ៍ផ្ទៃក្នុងឱ្យកាន់តែល្អប្រសេីបន្ថែមទៀត។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានជូនពរដល់អង្គពិធីទាំងមូល​ ជាពិសេសមន្រ្តីនគរបាលថ្នាក់ក្រោយទទួលបានជោគជ័យគ្រប់ៗគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានទទួលជោគជ័យលើការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅ ការចេញ-ចូល គឺគ្រប់គ្រងដោយយកចិត្តទុកដាក់ម្មត់ចត់ និងទទួលបានលទ្ធផលជាវិជ្ជមាន ពិសេសការចេញ-ចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិ ក៏ដូចជាការគ្រប់គ្រងស្នាក់នៅរបស់ជនបរទេស ដែលនៅផ្ទៃក្នុងប្រទេសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឲ្យដឹងទៀតថា ក្នុងឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានបណ្ដេញជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ និងរត់គេចខ្លួនពីសំណាញ់ច្បាប់ពីបរទេសមកលាក់ខ្លួននៅកម្ពុជា សរុបចំនួន ៥,៨២៥នាក់ ក្នុងនោះមាន៤២សញ្ជាតិ។ សញ្ជាតិដែលបណ្ដេញចេញច្រើនជាងគេ គឺ ចិន, ថៃ, វៀតណាម, ឥណ្ឌូនេស៉ី និងម៉ាឡេស៉ី។

សម្រាប់ទិសដៅអនុវត្តបន្ដវិញ ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង បានអះអាងថា នឹងបន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យការគ្រប់គ្រងតាមច្រកទ្វារ ក៏ដូចជាការគ្រប់គ្រងនៅក្នុងប្រទេសទាំងជនបរទេសដែលមកស្នាក់នៅ ទាំងមកប្រកបមុខរបរឲ្យបានម្មត់ចត់ និងបន្ដស្រាវជ្រាវរកឲ្យឃើញនូវជនបរទេសដែលគេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេស ហើយចូលមកកម្ពុជា ដោយត្រូវស្រាវជ្រាវរកឲ្យឃើញ និងបណ្ដេញចេញពីកម្ពុជា ហើយអនុវត្តច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារដែលមានជាធរមាន។

បន្ថែមពីនេះ ដើម្បីរួមចំណែកពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា អគ្គនាយកដ្ឋានប្រវេសន៍ បានកំណត់ឲ្យមន្ដ្រីគ្រប់ច្រកទ្វារពង្រឹងការត្រួតពិនិត្យ ការចេញចូលរបស់ភ្ញៀវឲ្យបានម្មត់ចត់ ទាំងអ្នកដំណើរទូទៅ កីឡាករ និងអ្នកដែលមកចូលរួមគាំទ្រ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានអំពាវនាវដល់ជនបរទេស ដែលមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាទេសចរណ៍ បម្រើការងារ ធ្វើការវិនិយោគ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ៕  

អត្ថបទដែលជាប់ទាក់ទង