នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ កែសម្រួលលទ្ធផលនៃកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ កែសម្រួលលទ្ធផលនៃកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម ប៉ូលី ដា អអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីនីតិកម្មពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕