**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

សិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” ត្រូវបានបិទ

ភ្នំពេញ៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា​ បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី​ “ទិសដៅនៃការពង្រឹងយន្តការ​ និងគោលនយោបាយព័ត៌មាន”​ ជូនដល់មន្ទីរ​ ស្ថាប័នពាក់ព័ន្ធ​ មន្ត្រីរាជការមកពីខេត្តចំនួន៤ រួមមាន ៖ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ។

ពិធីបិទសិក្ខាសាលានេះធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមនឹងឯកឧត្តម ឱម ច័ន្ទ​តារ៉ា ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍នាឧកាសនោះថា ៖ ធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះវត្តមានរបស់ឯកឧត្តម លោក ជំទាវ លោក លោកស្រីជាសិក្ខាកាមដែលអញ្ជើញមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានចំណាយពេលវេលានិងកម្លាំងកាយថាមពលចូលរួមក្រេបជញ្ជក់មេរៀនដ៏ល្អៗ ដើម្បីបង្កើនចំណេះដឹងបទពិសោធ​ថ្មីៗបន្ថែមទៀតសំដៅលើកកម្ពស់ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រា​ស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាននានាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេចសមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ជាពិសេសរំលេចនូវស្នាដៃដ៏ធំធេងជាមរតកប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន៤ចំណុចសំខាន់ៗ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តទៀតថា ៖ ១- ស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពីរណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ២- រណសិរ្ស ដើម្បីបញ្ចប់សង្គ្រាម ស្វែងរកដំណោះស្រាយនយោបាយរួមមួយនៃជម្លោះប្រដាប់ អាវុធនៅកម្ពុជា ឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១។ ៣- គោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ៤- ការអនុគ្រោះយោគយល់ សម្រាប់ជនតាំងខ្លួនជាអ្នក ភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិ ដើម្បីវឌ្ឍនភាពរួមក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមបញ្ជាក់ថា​ ៖​ សិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” មានគោលបំណង ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង