លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំការងារសំខាន់ៗ របស់សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ភនំពេញ៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងារសំខាន់ៗរបស់សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅបន្ទប់ប្រជុំលោកជំទាវ វិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះផ្តោតលើ៖
១-ការត្រៀមរៀបចំពិធីប្រកាសការតែងតាំងសមាសភាពសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
២-ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទីភារកិច្ចរចនាសម្ព័ន្ធចាត់តាំងរបៀបរបបការអនុវត្តការងាររបស់សម្ព័ន្ធភាពសង្គមស៊ីវិលដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
៣-ការអនុវត្តការងារនាពេលខាងមុខ និងបញ្ហាផ្សេងៗ។