ឯកឧត្តម យ៉ង់ សែម ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១១ និងពិធីបិទផ្លូវការនៃមហាសន្និបាត IPU លើកទី១៤៦
ភ្នំពេញ៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុក សហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១១ (211th Governing Council) និងពិធីបិទផ្លូវការនៃមហាសន្និបាត សហភាពអន្តរសភាលើកទី១៤៦ (IPU146) នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន ។