**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សម្ដេចក្រឡាហោម ស ខេង ដាក់ចេញទិសដៅការងារអាទិភាពមួយចំនួនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់អនុវត្តនៅឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានដាក់ចេញទិសដៅការងារអាទិភាពមួយចំនួនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់អនុវត្តនៅឆ្នាំ២០២៣។

នៅក្នុងឳកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបលទ្ធផលការប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការងាររបស់ខ្លួនក្នុងឆ្នាំ២០២២កន្លងទៅ បានលទ្ធផលល្អប្រសើរ និងជំរុញឲ្យយកចិត្តទុកដាក់ខិតខំធ្វើការងារទាំងផ្នែករដ្ឋបាល និងបន្តបម្រើប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣ កាន់តែល្អប្រសើរឡើងថែមទៀត។

សម្ដេចក្រឡាហោម បានរលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ការងារមួយចំនួនទៀតនៅតាមមូលដ្ឋាន ដូចជា យកចិត្តទុកលើប្រជាការពារដោយ ជួយឧបត្ថម្ភជាសម្លៀកបំពាក់ និងថវិកា ដល់ពួកគាត់ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន ទោះគាត់មិនមានក្របខណ្ឌរដ្ឋក៏ដោយ តែគាត់បានជួយការងារសន្តិសុខមូលដ្ឋានបានច្រើនណាស់ ដោយមានកិច្ចសហការជាមួយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ផងដែរ។

សម្ដេចបន្តថា ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនសំខាន់ណាស់ គឺបានជួយការងារច្រើនប្រសើរជាង ការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋាន។ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ យើងមានច្បាប់ថ្មីហើយ ចំពោះអ្នកបើកបរណាមានសារធារតុញៀនក្នុងខ្លួន ដែលពិនិត្យឃើញហើយ គែត្រូវដកប័ណ្ណបើកបរឈប់ឲ្យប្រើតែម្តង។

ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថ្ងៃបោះឆ្នោតជិតដល់ ហើយពេលបោះឆ្នោតម្តងៗ ពលរដ្ឋយើងជៀសមិនផុតទេ ពីអត្តសញ្ញាណប័ណ្ណហួសកំណត់ តែមេឃុំអាចបញ្ជាក់ឲ្យបានបើមានឈ្មោះក្នុងបញ្ជីបោះឆ្នោតស្រាប់។

សម្ដេចក្រឡាហោមបន្ថែមថា ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ការចេញ ចូល នៅតាមតំបន់ព្រំដែនរដ្ឋបាលក្រុង ស្រុក ត្រូវទប់ស្កាត់ ថែរក្សាបង្គោលព្រំដែន និងការឆ្លងដែនរបស់ប្រជាពលរដ្ឋឲ្យស្របច្បាប់។ ចលនាឲ្យប្រជាពលរដ្ឋបញ្ឈប់កុំឲ្យកាប់ រុករាន ទន្ទ្រានដីធ្លី ខុសច្បាប់ និងបន្តការដោះស្រាយទំនាស់វិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ បន្ថែមទៀតបានល្អប្រសើរ ធ្វើឲ្យថមថយពីទំនាស់ច្រើនថយចុះសល់តិច រហូតដល់អស់ទំនាស់។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា ត្រូវបង្កើនការធ្វើវេទិកាសាធារណៈឲ្យបានញឹកញាប់បន្តទៀត នៅតាមមូលដ្ឋានជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់បានសំណូមពររបស់ពួកគាត់ រួចមកដោះស្រាយទាន់ពេល កាដោះស្រាយ និងសេវាសាធារណ:តាមការិយាល័យច្រកចេញ ចូលតែមួយ ក្នុងក្រុង ស្រុក ឃុំ សង្កាត់ មានការទាក់ទងអាត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ និងវិស័យផ្សេងៗទៀត ជូនដល់ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង