អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិ លោក កឹម សុខា គឺជាការលើកឡើងប្រាសចាកពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជន
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសថា សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិ លោក កឹម សុខា គឺជាការលើកឡើងដោយប្រាសចាកពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជន។