**ឯកឧត្តម ឈិន កេតនា ចុះត្រួតពិនិត្យ​វឌ្ឍនភាពការងារ និងមណ្ឌលស្នាក់នៅកីឡាករអុំទូក ដំណើរឆ្ពោះទៅព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង**ខ្មាន់កាំភ្លើងបាញ់ប្រហារលើក្រុមមនុស្ស នៅក្នុងរង្គសាលមួយកន្លែងនៅម៉ិកស៊ិក បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១០នាក់**ទុងប្រផេះ ជាសត្វស្លាបកម្រ បង្ហាញវត្តមានកាន់តែច្រើនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធសមិទ្ធិនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកសៀមប៉ាង**លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជ្រាបចំណេះដឹងយេនឌ័រ» ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ**ចិន និងឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន លីចូម រថយន្តថាមពលថ្មី ថាមពលបៃតង និងទេសចរណ៍**កូនដំរីញីមួយក្បាលត្រូវបានជួយសង្គ្រោះ ក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯង នៅខេត្តមណ្ឌលគិរី**អនុរដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចលើកោះគុត ដើម្បី កាត់ បន្ថយ ការ ភ័យខ្លាចអំពី អធិបតេយ្យភាព ចំពេល មាន ជម្លោះ ជុំវិញ កិច្ច ព្រមព្រៀង ឆ្នាំ ២០០១**VN Express ៖ ប៉ូលិសក្រុងហាណូយបានបិទកន្លែងបង្ហោះភាពយន្តជាង ៥០,០០០ រឿងលួចចម្លងខុសច្បាប់**ទុនបម្រុង ជាមាសរបស់រុស្ស៊ី កើនឡើងដល់ជាង ២០០ពាន់លានដុល្លារ ជាលើកដំបូង ក្នុងខែតុលា**រដ្ឋាភិបាលស៊ូដង់ បដិសេធការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ចំពោះការរារាំងការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលរងផលប៉ះពាល់ ដោយជម្លោះប្រដាប់អាវុធ**អង់គ្លេស បានសម្រេចចិត្តបន្តកម្មវិធី អភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នា ជាមួយជប៉ុន និងអ៊ីតាលី**លោក បៃដិន នឹងជួបជាមួយលោក ត្រាំ ក្នុងសេតវិមាន នៅសប្ដាហ៍ក្រោយ**ថវិការបស់អគ្គិសនីកម្ពុជា និងសប្បុរសជនជិត១៨មុឺនដុល្លារ ត្រូវបានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់**សម្តេច ម៉ែន សំអន៖ ប្រទេសជាតិមានសុខសន្តិភាពពេញេលេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋកម្ពុជាអាចប្រារព្ធពិធីបុណ្យប្រពៃណីជាតិបានយ៉ាងអធិកអធម**ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនក្រសួងបរិស្ថាន រៀបចំសិក្ខាសាលារៀនសូត្រស្តីពី យុវជន និងចលនាបៃតង នាចុងសប្តាហ៍នេះ នៅឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ខេត្តកំពត**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ**មកស្វែងយល់បន្ថែម អំពីលិខិតឆ្លងដែន និតិវិធី និងលក្ខខណ្ឌ ដើម្បីទទួលបានយកទៅប្រើប្រាស់**លោក ពូទីន ចូលរួមរំលែកទុក្ខចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ប៉ាគីស្ថាន

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំនៅកម្ពុជា ដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ លោកជំទាវឯកអគ្គរដ្ឋទូត យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៊ុលហ្គារីក្នុងការរក្សានិងលើកកម្ពស់តម្លៃនៃទំនាក់ទំនងប្រពៃណីដ៏ល្អនេះ និងផ្តល់កិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ចនិងតួនាទីយ៉ាងសំខាន់ប្រកបដោយសមិទ្ធផលជាផ្លែផ្កាក្នុងអំឡុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងនិងការបេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រួមនឹងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការលើកទឹកចិត្តដល់ពាណិជ្ជករនិងវិនិយោគិនប៊ុលហ្គារីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។

ភាគីទាំងពីរ ក៏បានកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារអាមេរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។

ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាលស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានរំលេច ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីប៊ុលហ្គារី ដើម្បីផ្តល់សុខុមាលភាពសង្គមនិងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ និងបានជូនពរឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបាននូវភាពជោគជ័យគ្រប់ការបំពេញភារកិច្ចថ្មីទៀត នាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង