បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថមថ្លៃព្យាបាលទាំងស្រុង ដល់បុរសម្នាក់មានជំងឺខ្សោយបេះដូង និងតំរងនោមធ្ងន់ធ្ងរ
ភ្នំពេញ៖ ប្អូនប្រុស ហ្សាន់ ទា អាយុ ៣៣ឆ្នាំ ភេទប្រុស ជាកសិករ មកពី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានអការៈហត់ខ្លាំង ដោយសារ ជំងឺខ្សោយបេះដូង និងតំរងនោមធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកចូលសំរាកពិនិត្យ និងព្យាបាលនៅផ្នែកបេះដូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។ បន្ទាប់ពីតាមដាន និងពិនិត្យពីសំណាក់គ្រូពេទ្យ TYDA មកទល់ពេលនេះប្អូនប្រុសមានសភាពធូរស្រាល បានអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។