បង្ក្រាបករណីចែកចាយសារធាតុញៀន នៅស្រុកទ្រាំង ឃាត់ខ្លួន ជនសង្ស័យ ៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងការសម្របសម្រួលពីសំណាកឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរង និង លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បាន ចុះបង្ក្រាបករណីចែកចាយសារធាតុញៀនខុសច្បាប់មួយករណីនៅចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ រួមមាន ៖ ១-ឈ្មោះ សូត្រ អាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ(រក្សាទុក ប្រើប្រាស់) ២-ឈ្មោះ ង នី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពោធិ៍ ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ(ប្រើប្រាស់) ៣- ឈ្មោះមិន ពាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដមាន ទីលំនៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ(ជួញដូរ ប្រើប្រាស់) ព្រមទាំងដកហូតវត្ថុតាងនៅនិងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៨កញ្ចប់ តូច -ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕