**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឯកឧត្តម លន់ សុផាត អញ្ជើញបើកវគ្គបំប៉នជំនាញ ការពារទប់ទល់នឹងសភាពការណ៍ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ការពារទប់ទល់នឹងសភាពការណ៍ជូនដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងប័ណ្ណសរសើរ ជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម-ត្បូងឃ្មុំ លោក-លោកស្រីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងសិក្ខាកាមចំនួន១០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឡើងមានចំណាប់អារម្មណ៍លើរបាយការណ៍ស្វាគមន៍ក្នុងអង្គពិធី ដោយគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងតែជំរុញ និងលើកកម្ពស់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កន្លងមកនេះ។

លោកឧត្តមសេនីយ៍ ស្នងការ បានបន្ដលើកឡើងនូវការងារមួយចំនួនដែលស្នងការដ្ឋាននគរបាលខេត្តសម្រេចបាននាពេលថ្មីៗនេះរួមមាន៖ ១-អំពីសភាពការណ៍សន្តិសុខ, ២-ការងារប្រឆាំងបទល្មើស, ៣-ការងារសណ្ដាប់ធ្នាប់សាធារណៈ, ៤-ការងារផ្ដល់សេវាសាធារណៈ, ៥-ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៦-ការកសាងអង្គភាព
និងទី៧-ការងារបណ្ដុះបណ្ដាលធនធានមនុស្ស ដោយរយៈពេលកន្លងមកនេះ បានអនុវត្តការងារយ៉ាងសកម្មផុលផុសដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរដូចដែលបានគ្រោងទុក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយក្ដីនឹករលឹក។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបានដោយជោគជ័យនៅពេលកន្លងមកផងដែរ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ទៀតថា នៅមានកិច្ចការចំពោះមុខច្រើនទៀត ដែលកងកម្លាំងទាំងអស់ត្រូវតែរួមគ្នាអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។ ជាក់ស្ដែងនៅពេលខាងមុខ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អគ្គស្នងការរង និងឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញផ្ដល់កិត្តិយសជាគណៈអធិបតី ក្នុងការប្រគល់ប័ណ្ណសរសើរដល់គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៩នាក់ និងសិក្ខាកាមចំនួន៦៣នាក់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧបត្ថម្ភជាថវិកាដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថវិកាចំនួន ៥លានរៀល សម្រាប់ជួយសម្រួលដល់ដំណើរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកាដល់សិក្ខាកាម ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល សរុបជាថវិកាចំនួន៩លានរៀល៕

អត្ថបទដែលជាប់ទាក់ទង