លោកជំទាវ លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកទី១៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នារីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ។
ពីធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងពិធីនេះផងដែរក៏ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសមាជិក សមាជិកា ក្រុមការងារយេនឌ័រ មន្រ្តីជាស្រ្តីតាមបណ្តានាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមានការប្រគល់នូវថវិកាឧបត្ថម្ភរបស់ ឯកឧតុ្តម នាយឧត្តមសេនីយ៍ កង សុខន និងលោកជំទាវ សម្រាប់ទិវាអន្តរជាតិនារី ៨មីនា ដល់មន្រ្តីជាស្រ្តី និងក្រុមការងារយេនឌ័រ តាមបណ្តានាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕