**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល

ឯកឧត្តម សុខ លូ អនុញ្ញាតិទទួលជួបសម្តែងការគួរសម សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតិទទួលជួបសម្តែងការគួរសម និងស្តាប់ការរាយការណ៍អំពីការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ដែលបានបញ្ចប់ការប្រកួតដោយជោគជ័យ។

បើតាមការរាយការណ៍របស់សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង បានបញ្ជាក់ថា កីឡាករ កីឡាការិនី របស់សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង បានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កន្លងទៅថ្មីៗ ជាលទ្ធផលសមាគមទទួលលទ្ធផលដូចខាងក្រោម៖
-មេដាយមាសចំនួន៤រូប
-មេដាយប្រាក់ចំនួន ៥រូប
-មេដាយសំរិទ្ធចំនួន១៥រូប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់ក្រុមការកីឡាករ កីឡាការិនី ដែលបានខិតខំស្វិតស្វាញអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួត និងដណ្ដើមយកមេដាយត្រឡប់មកវិញ ដែលនេះគឺជាកិត្តិយសមិនត្រឹមតែកិត្តិយសសម្រាប់សមាគមតែប៉ុណ្ណោះទេ តែក៏ជាការលើកនូវកិត្តិយសសម្រាប់ក្រុមគ្រួសារ ពិសេសគឺខេត្តបាត់ដំបងតែម្ដង ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទាន់បានមេដាយ សូមខិតខំប្រឹងប្រែងបន្តទៀត ដោយមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះកីឡាតែងតែមានចាញ់ មានឈ្នះគឺជារឿងធម្មតា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ប្រាកដណាស់កីឡាពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព តែទន្ទឹមនឹងនោះក៏មិនត្រូវបោះបង់ការសិក្សាឡើយ គឺត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រដូចគ្នា ព្រោះកីឡាគ្រាន់តែធាតុតូចមួយក្នុងការជំរុញឱ្យមានការសិក្សាល្អ មានសុខភាពល្អ ចៀសឆ្ងាយអំពើអបាយមុខ និងជាពិសេសចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដូចនេះសូមកីឡាករ កីឡាការិនីទាំងអស់ ត្រូវចៀសវាង និងណែនាំបន្តទៀតដល់មិត្តភក្ដិព្រមទាំងអ្នកជុំវិញខ្លួនឱ្យចៀសផុតពីអបាយមុខ ឬបញ្ហាគ្រឿងញៀននេះ ៕

អត្ថបទដែលជាប់ទាក់ទង