រាជរដ្ឋាភិបាលសម្រេចបង្កើត គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើត គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំក្រុមការងារទេសចរណ៍មេគង្គលើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ (Rethink Resilience and Digitalization)។