**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹង ការប្រើប្រាស់ពលកម្មដោយបង្ខំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយន- ភណ្ឌ និងស្បែកជើង បានអញ្ជើញចូលរួមជា អធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។

ក្នុងសិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ និងសមាជិក គណៈកម្មការជាច្រើនរូបផ្សេងទៀត រួមទាំងរោងចក្រ-សហគ្រាស ដែលជាសមាជិក នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា សរុបចំនួន ៨០នាក់។

ឯកឧត្តមប្រធានគណៈកម្មការ បានជម្រាបជូនអ្នកចូលរួមពីគោលបំណងនៃសិក្ខាសាលានេះថា គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការហាមឃាត់នូវការប្រើប្រាស់ពលកម្មដោយបង្ខំ សំដៅជៀសវាងការអនុវត្តខុសនាំឱ្យមានការផាកពិន័យ, ជាប់ទោសទណ្ឌ, និងបង្ករផលប៉ះពាល់ដល់កិត្តិនាមកម្ពុជាដែលធ្លាប់ត្រូវបានអន្តរជាតិបានទទួលស្គាល់ថា ផលិតនាំចេញពីកម្ពុជាបានផ្សារភ្ជាប់ជាមួយស្តង់ដារការងារល្អប្រសើររួចហើយ ថែមទាំងបានគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អង្គការអន្តរជាតិខាងការងារ (ILO) និងច្បាប់ការងាររបស់កម្ពុជា ផងដែរ។

ឯកឧត្តមក៏បានគូសបញ្ជាក់យ៉ាងលំអិតអំពីទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដូចជា៖
១-អនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច របស់អង្គការអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៦៩ រួចហើយ
២-កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធគយ ឆ្នាំ១៩៩៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ២០០៤
៣-ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៧
៤-ប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ ។

ឯកឧត្តមបានបន្ថែមទៀតថា កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនពីការនាំចេញ, ដែលក្នុងនោះ ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២២ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាម៉េរិក, ទីផ្សារសហភាពអឺរ៉ុបមានប្រមាណ៤.០៤៥លានដុល្លារអាម៉េរិក, និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ និងទៅបណ្តាទីផ្សារដទៃទៀត ផងដែរ។ ហេតុនេះកម្ពុជាមិនអាចបណ្តែតបណ្តោយឱ្យមានការលួចផលិតនូវមុខទំនិញនាំដោយប្រើពលកម្មដោយបង្ខំ នោះឡើយ។

ជាការឆ្លើយតប រោងចក្រ-សហគ្រាស ដែលជាសមាជិក នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានថ្លែងំណរគុណចំពោះការរៀបចំសិក្ខាសាលផ្សព្វផ្សាយនេះ ហើយបានចូលរួមពិភាក្សា និងសួរសំណួរយ៉ាងផុសផុល ព្រមទាំងបានឱ្យមានការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងការអនុវត្តខុស ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់របស់រោងចក្រ-សហគ្រាស ទោះបីជាគ្មានចេតនាក្នុងការប្រើប្រាស់ពលកម្មដោយបង្ខំ ក្តី។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងតំណាងរោងចក្រ-សហគ្រាសទាំងអស់ ដែលបានចូលរួម និងយកចិត្តទុកដាក់ខ្ពស់ក្នុងសិក្ខាសាលានាព្រឹកនេះ ដោយណែនាំឱ្យដាក់ឯកសារពាក់ព័ន្ធ និងមធ្យោបាយសម្រាប់ទាក់ទងពីបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន នៅក្នុងបណ្តាញសង្គមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង